ក្រសួងមហាផ្ទៃ ជម្រុញឱ្យសង្គមស៊ីវិល មានអ្នកជំនាញផ្នែកច្បាប់កាន់តែច្រើន ដើម្បីជួយសម្រួលដល់ការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
February 10, 2020    អ្នកទស្សនា :

      មានប្រសាសន៍ក្នុងឱកាសបើកកិច្ចប្រជុំជាមួយអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នាព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយសំណើ និងសំណូមពរ របស់អង្គការសង្គមស៊ីវិល បានជម្រុញឱ្យអង្គការសង្គមស៊ីវិលស្វែងរកអ្នកជំនាញផ្នែកច្បាប់ឱ្យបានច្រើន ដើម្បីងាយស្រួលក្នុងការស្វែងយល់ និងចូលរួមពិភាក្សាពីនីតិវិធីនៃការកែសម្រួលនូវផ្នែកផ្សេងៗនៃច្បាប់ដែលកំពុងធ្វើវិសោធនកម្មនាពេលនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ព្រោះការកែសម្រួល ឬតាក់តែងច្បាប់នីមួយៗគឺមានការពិបាក ហើយទាមទារឱ្យមានអ្នកជំនាញផ្នែកច្បាប់ចូលរួមឱ្យបានច្រើន ព្រោះស្មារតីនៃច្បាប់គឺបញ្ជាក់ពីគោលបំណងច្បាស់លាស់ពីការចង់បាននៅក្នុងមាត្រានីមួយៗនៃច្បាប់។

      ឯកឧត្តម ប៊ុន ហ៊ុន ក៏បានបន្តថា កិច្ចប្រជុំនាពេលនេះ គឺបន្តការពិភាក្សាលើការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលលើកទី៤ ហើយឯកឧត្តម ក៏បានស្នើឱ្យអង្គការសង្គមស៊ីវិលដែលចូលរួមក្នុងកិច្ចប្រជុំទាំងអស់ ឱ្យលើកយកនូវមតិយោបល់ និងសំណើរថ្មីៗដែលជាចំណុចនៅលើមាត្រាថ្មីបន្ថែមទៀត ដើម្បីយកមកពិភាក្សារួមគ្នាសម្រាប់ធ្វើជាធាតុចូលក្នុងការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយនេះឱ្យបានស្របតាមគោលបំណងរួម។

      ក្នុងកិច្ចប្រជុំនាឱកាសនះ ក៏ដោយមានការចូលរួមពី អនុប្រធាន សមាជិកក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាល អង្គទូតនានា ដៃគូរអភិវឌ្ឍន៍ ព្រមទាំងអង្គការសង្គមស៊ីវិល និងអង្គភាពស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ