ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ៖ ភាគីពាក់ព័ន្ធ បានប្រកាសឲ្យពលរដ្ឋប្រយ័ត្នចំពោះការទិញ ផលិតផលតាមអនឡាញ
February 09, 2020    អ្នកទស្សនា :

      នាទីស្ដីការក្រសួងមហាផ្ទៃ ៖ ឯកឧត្តម នាយកឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងថា នាពេលកន្លងមក ក្រសួងសុខាភិបាល និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញផលិតផល តាមអនឡាញ។

      ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាង គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) និងសហព័ន្ធវិនិយោគិនកម្ពុជា (សមាគមអ្នកលក់ឱសថកម្ពុជា) នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០  ឯកឧត្តម នាយកឧត្តមសេនីយ៍ មៀច សុផាន់ណា បានឲ្យដឹងថា កន្លងមក គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ បានធ្វើការចុះបង្ក្រាបអ្នកលក់ផលិតផលក្លែងក្លាយ តាមអនឡាញជាបន្តបន្ទាប់។

      ឯកឧត្តម នាយកឧត្តមសេនីយ៍ មៀច សុផាន់ណា មានប្រសាសន៍ថា“ក្រសួងសុខាភិបាល បានចូលរួមយ៉ាងសកម្ម បានធ្វើការជាមួយយើង (គណៈកម្មាធិការ ផលិតផលក្លែងក្លាយ)។ក្រសួងសុខាភិបាល បានប្រកាសថា ប្រជាជនយើង ត្រូវមានការប្រុងប្រយ័ត្នប្រយែងចំពោះការទិញ ឬជាវ របស់តាមអនឡាញ ពីព្រោះយើងអត់បាន ពិនិត្យឃើញរបស់ហ្នឹងគុណភាពយ៉ាងម៉េចទេ? ឃើញតែគេរៀបរាប់ឃោសនា យើងមិនដឹងថា ពិត ឬមិនពិត?"។

      ឆ្លៀតឱកាសនោះដែរ ឯកឧត្តម នាយកឧត្តមសេនីយ៍ មៀច សុផាន់ណា លើកឡើងទៀតថា គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ក៏មានគ្រោងដុតកម្ទេចចោលនូវផលិតផលក្លែងក្លាយ នៅខេត្តកំពង់ធំ ប្រមាណជា១០តោន។ ឯកឧត្តមបន្ដថា នៅរាជធានីភ្នំពេញ ផលិតផលក្លែងក្លាយ  ប្រមាណជា ១០០តោន នឹងដុតកម្ទេចចោល នៅដើមខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ ចំណែក ជនល្មើសដែលចាប់បាន ក៏ត្រូវបាន បញ្ជូនតុលាការដើម្បីកាត់ទោសឲ្យជាប់ពន្ធនាគារហេីយដែល។ 

       ព្រមជាមួយគ្នានោះដែរ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព  ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានលើកឡើងថា ការចុះអនុស្សរណៈនេះ មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងការពារអ្នកវិនិយោគសុច្ចរិត និងសហគ្រាសទាំងឡាយដែល ប្រកបរបបស្របច្បាប់ និងរកស៊ីប្រកួតប្រជែងដោយភាពត្រឹមត្រូវ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពិតជាបានផ្ដល់នូវសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជាផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ