គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ចុះ MOU ជាមួយ សមាគមសហព័ន្ធវិនិយោគកម្ពុជា
February 09, 2020    អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នាស្ដីការក្រសួងមហាផ្ទៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) រៀបចំពិធី ចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ជាមួយ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា (សមាគមអ្នកលក់ ឱសថកម្ពុជា)។

      នៅក្នុងពិធីចុះ MOU រវាងភាគីទាំងពីរនេះ គឺមានការចូលរួមពី ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គទូតនានាប្រចាំនៅកម្ពុជា អង្គការដៃគូ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្រុមហ៊ុនឯកជន និងសមាជិកាសមាគម សរុបប្រមាណ ៥០០នាក់។

      សូមជម្រាបថា ពិធីចុះ MOU នាពេលនេះ គឺស្តីអំពីកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយនូវផលិតផល ឱសថ គ្រឿងសម្អាង ដែលក្លែងក្លាយ នាំចូលគ្មានការអនុញ្ញាត រំលោភកម្មសិទ្ធិបញ្ញា និងរំលោភសិទ្ធិនាំចូលផ្តាច់មុខ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ