ក្រសួងមហាផ្ទៃ និងអង្គការដៃគូ រៀបចំពិធីផ្សព្វផ្សាយគម្រោងពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេងនៅកម្ពុជា
February 07, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច នៃអគ្គនាយដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានសហការជាមួយអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា បានរៀបចំពិធីផ្សព្វផ្សាយជាផ្លូវការស្តីពីគម្រោង "ពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេងក្នុងការសម្រេចចិត្ត និងការជំរុញឱ្យការផ្តល់សេវាសាធារណៈកាន់តែមានគណនេយ្យភាព" ដែលជាគម្រោងសាលាអភិបាលកិច្ច នៃក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

      កម្មវិធីនេះមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា តំណាងក្រសួងពាក់ព័ន្ធនានា នាយក នាយករងគម្រោងសាលាអភិបាលកិច្ច នៃក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្រ្តីនៃអង្គការតម្លាភាពកម្ពុជា ប្រតិភូសភាពអឺរ៉ុបប្រចាំកម្ពុជា ប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍស៊ុយអ៊ែត និងស្ថាប័នពាក់ព័ន្ធផងដែរ។

      ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល បានមានប្រសាសន៍ថា ការបង្កើតចេញគម្រោង ”ពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេងក្នុងការសម្រេចចិត្តនិងការជំរុញឱ្យការផ្តល់សេវាសាធារណៈកាន់តែមានគណនេយ្យភាព” នេះ គឺសម្រាប់អនុវត្តរយៈ៣ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ហើយនេះគឺជាការចូលរួមចំណែកក្នុងដំណើរការនៃការអភិវឌ្ឍកំណែទម្រង់គោលនយោបាយរបបវិមជ្ឈការ វិសហមជ្ឈការ ជាពិសេសការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដល់ថ្នាក់ក្រោមជាតិក្នុងឆ្នាំ២០២០។

      សូមជម្រាបថា គម្រោង"ពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេងក្នុងការសម្រេចចិត្ត និងការជំរុញឱ្យការផ្តល់សេវាសាធារណៈកាន់តែមានគណនេយ្យភាព" ដែលត្រូវបានប្រកាសផ្សព្វផ្សាយនាពេលនេះ គឺត្រូវបានបង្កើតឡើងដោយនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច នៃអគ្គនាយដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ សហការជាមួយអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា និងដោយមានការគាំទ្រពីមូលនិធិសភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍស៊ុយអ៊ែត ក្នុងគោលបំណងដើម្បីបង្កើនឱកាសសម្រាប់យុវជន ជាពិសេសស្ត្រីវ័យក្មេង ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយមន្ត្រីទទួលបន្ទុក ក្នុងការសម្រេចចិត្ត ទៅលើការតាក់តែង និងការអនុវត្តគោលនយោបាយផ្នែកសង្គម និងសេដ្ឋកិច្ច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញឱ្យការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលលើការផ្តល់សេវាសាធារណៈកាន់តែមានគណនេយ្យភាព តម្លាភាព និងបរិយាប័ន្ន រួមទាំងប្រកបដោយការឆ្លើយតបនឹងតម្រូវការយេនឌ័រ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ