ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ជំរុញឲ្យមន្រ្តីនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិទាំងអស់ បន្តពង្រឹងសមត្ថភាពការងារ ដើម្បីទទួលបាននូវប្រសិទ្ធភាពការងារកាន់តែល្អប្រសើរ
February 07, 2020    អ្នកទស្សនា :

      ទីស្តីកាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ឲ្យបន្តពង្រឹងសមត្ថភាពការងារ បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យទទួលបាននូវប្រសិទ្ធភាព និងលទ្ធផលល្អប្រសើរបន្ថែមទៀត។

      ឯកឧត្តម អគ្គលេខាធិការ មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តាប់សេចក្តីរាយការណ៍លទ្ធផលការងាររបស់នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ដែលកិច្ចប្រជុំនេះមានការចូលរួមពី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ប្រធាន អនុប្រធាន នាយ នាយរងការិយាល័យ និងមន្រ្តីនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរ។

      ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនាពេលនេះ គឺជាកិច្ចប្រជុំបង្ហាញនូវលទ្ធផលការឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២០របស់នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ហើយលទ្ធផលដែលទទួលបាននាពេលនេះ គឺជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ដែលបានបំពេញតួនាទី ភារៈកិច្ចជាសេនាធិការរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គឺពិតជាទទួលបាននូវលទ្ធផលដ៏ល្អគួរជាទីមោទនៈ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ