ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន៖ រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គឺរួមគ្នាលើកមុខមាត់ជាតិ
February 06, 2020    អ្នកទស្សនា :

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុគណៈកម្មការទី ២នៃ គ.ស.ច.គ បានធ្វើការណែនាំដល់ ថ្នាក់ដឹកនាំអង្គភាព មន្ទីរ ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និង រួមគ្នាលើមុខមាត់ កិត្តិយស៍ជាតិ ។ឯកឧត្តម មានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ សកម្មភាពការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។ 
 ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានបន្តថា កាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីយើង ទៅកាន់សង្គមជាតិយើងទាំងមូល ។ 
 
ហើយដើម្បីសម្រេចឱ្យបាននូវគោលការណ៍រឹតបន្តឹង និងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានណែនាំឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីខេត្តទាំងអស់ត្រូវអនុវត្តតាមផែនការសកម្មភាពដូចជា៖ ពង្រាយកម្លាំងដោយត្រូវកំណត់គោលដៅឈរជើង ត្រួតពិនិត្យ និងអន្តរាគមន៍ ព្រមទាំងកំណត់ពេលវេលាប្រតិបត្តិការឱ្យបានសមស្របតាមស្ថានភាពជាក់ស្ដែង ដោយផ្ដោតការយកចិត្តទុកដាក់លើគោលដៅ និងពេលវេលានៃការកកស្ទះ ក៏ដូចជាហេតុការណ៍គ្រោះថ្នាក់ ដែលតែងតែកើតឡើង ជាពិសេសនៅពេលយប់។ 


ទន្ទឹមនឹងនេះនគរបាលរាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយដល់មន្ត្រីអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក រួមទាំងត្រួតពិនិត្យឱ្យបានហ្មត់ចត់ សំដៅធានាអនុវត្តផែនការសកម្មភាពនេះបានលទ្ធផលល្អប្រសើរ។ជាមួយគ្នានេះក៏ត្រូវ ចាត់តាំងសមាសភាពថ្នាក់អភិបាលរងរាជធានី ខេត្ត ដើម្បីប្រចាំបញ្ជា ២៤លើ២៤ម៉ោង (ដូរវេន)សំដៅតាមដានត្រួតពិនិត្យ និងដោះស្រាយបញ្ហានានា ពាក់ព័ន្ធដល់ការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ 


ក្នុងនោះក៏ត្រូវធ្វើរបាយការណ៍ឲ្យបានទៀងទាត់ អំពីសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ បញ្ហាប្រឈម និងលទ្ធផលនៃកិច្ចប្រតិបត្តិការដើម្បីបូកសរុបរាយការណ៏សុំយោបល់ពីថ្នាក់ដឹកនាំអនុគណៈកម្មការទី២រៀបចំកិច្ចប្រជុំត្រួតពិនិត្យ បូកសរុបដកពិសោធន៍ការងារប្រចាំសប្តាហ៍ និងប្រជុំវិសាមញ្ញក្នុងករណីចាំបាច់។ 


ជាមួយគ្នានេះ អនុគណៈកម្មការទី ២ ដែលមាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ជាសេនាធិការត្រូវ តាមដានត្រួតពិនិត្យបន្តនូវការអនុវត្តន៍ផែនការសកម្មភាព និងត្រូវធ្វើរបាយការណ៍បូកសរុបតាមកាលកំណត់ ព្រមទាំងផ្ដើមស្នើររៀបចំកិច្ចប្រជុំត្រួតពិនិត្យ បូកសរុបដកពិសោធន៍ការងារប្រចាំខែ និងរៀបចំកាលវិភាគសម្រាប់វេនត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅតាមផ្លូវជាតិមួយលេខ និងធ្វើការផ្សព្វផ្សាយណែនាំ ដល់ស្នងការនគរបាលរាជធានី ខេត្ត ដើម្បីអនុវត្ត។ 


ឯកឧត្តមអគ្គស្នងការនគរបាលជាតិ សង្ឃឹមថាកិច្ចការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ឆ្នាំ២០២០នេះ នឹងដំណើរការដោយជោគជ័យ ក្រោមការបេ្តជ្ញាចិត្តរបស់គណៈកម្មធិការថ្នាក់ជាតិ អនុគណៈកម្មាធិការរាជធានី-ខេត្ត កម្លាំងអនុវត្តច្បាប់ និងអង្គភាពនស្ថាប័ន្ធពាក់ព័ន្ធ រួមគ្នាធ្វើយ៉ាងណា ឱ្យផែនការសកម្មភាពខាងលើទទួលបាននូវប្រសិទ្ធភាពខ្ពស់ ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ