ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអំពាវនាវដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវចូលរួមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
February 06, 2020    អ្នកទស្សនា :

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ សកម្មភាពការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពី ចរាចរផ្លូវគោក ឆ្នាំ២០២០ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុ គណៈកម្មការទី២ នៃ គ.ស.ច.គ បានធ្វើការអំពាវនាវទៅដល់អភិបាល រាជធានី-ខេត្ត ទាំងអស់ត្រូវបន្ដចូលរួមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅកម្ពុជា ដែលស្របទៅនឹងអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ថា "ឆ្នាំ២០២០នេះគឺជាឆ្នាំរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក"  ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយនៅកំរិតទាបបំផុត។ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន មានក្ដីសង្ឃឹមថា នៅឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា នឹងមានការថយចុះក្រោយពីគ្រប់ភាគីពាក់ព័ន្ធចូលរួម អនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ព្រមជាមួយគ្នានេះដែរ
ឯកឧត្តម នាយឧត្តមសេនីយ៍បានផ្ដាំផ្ញើទៅអភិបាល រាជធានី-ខេត្តទាំងអស់លើចំនុចមួយចំនួនរួមមាន ៖ទី១-ត្រូវពង្រឹងតួនាទីដឹកនាំ អ្នកអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ,ទី២-ពិនិត្យដោះស្រាយដាក់ចេញវិធានការកែលម្អ សណ្ដាប់ធ្នាប់សាធារណៈ ,ទី៣-ចាត់ វិធានការគ្រប់គ្រង ទ្រុងផ្លូវ និងចញ្ចឹមផ្លូវ ,ទី៤-អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ,ទី៥-ចាត់តាំងផ្សព្វផ្សាយដល់មន្ដ្រីរាជការ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹងកាន់តែច្បាស់ថែមទៀត ,ទី៦-អភិបាល រាជធានី-ខេត្ត ចាត់តាំងអភិបាលរងខេត្តមួយរូប ដើម្បីប្រចាំការ ជុំវិញស្ថានភាពច្បាប់ចរាចរណ៍ ,ទី៧-អភិបាល រាជធានី-ខេត្ត ត្រូវអនុអនុវត្តវិន័យច្បាប់ ,ទី៨- អភិបាល រាជធានី-ខេត្ត ធ្វើរបាយការណ៍តាមការកំណត់ និងទី៩-អភិបាល រាជធានី-ខេត្ត ត្រូវរៀបចំកិច្ចប្រជុំដកពិសោធន៍ តាមពេលវេលាកំណត់៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ