កម្ពុជា-UN បន្តពង្រឹងកិច្ចសហការការងារត្រួតពិនិត្យ​គ្រឿងញៀន​ឆ្លងកាត់ព្រំដែន
February 05, 2020    អ្នកទស្សនា :

នារសៀលថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២០ ឯកឧត្ដមនាយឧត្តម​សេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀនបានអនុញ្ញាតឲ្យប្រតិភូរបស់អង្គការសហប្រជាជាតិទទួល​បន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) ដឹកនាំដោយ​លោកស្រីអ៊ីន ស៊ីក ស៊ីម (Inshik Sim)ដេីម្បីជួបពិភាក្សាកាងារ។

កិច្ចប្រជុំនៅឱកាសនោះគឺផ្តោតសំខាន់លេីកិច្ចសហការNACD និង​UNODC លេីការងារត្រៀម កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់​នៃប្រទេសMoU ការរៀបចំសិក្ខាសាលាថ្នាក់តំបន់SMART កិច្ចសហ​ប្រតិ​បត្តិកា​រ​ឆ្លងកាត់ព្រំដែនប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងសារ​ធាតុ​គីមីនិងឧក្រិដ្ឋកម្មដែល​មានអង្គការចាត់តាំង ការវិវឌ្ឍន៍ ចុង​ក្រោយ​​នៃទីផ្សារគ្រឿងញៀនថ្នាក់តំបន់ និងថ្នាក់ជាតិជាដេីម។ ល។

លោកស្រីអ៊ីន ស៊ីក ស៊ីម (Inshik Sim) មន្រ្តី កម្មវិធីគ្រប់​គ្រងសារ​ធាតុ​គីមី និងSMART បានសម្តែង​នូវភាព​សប្បាយរីករាយដោយ​បានការអនុញ្ញាតទទួលជួបពិភាក្សាការងារនាពេលនេះ ដោយ​ជជែកពិភាក្សាមួយចំនួន សំដៅពង្រឹងប្រសិទ្ធភាពការងារ​ត្រួត​ពិនិត្យគ្រឿងញៀន។

លោកស្រី វ៉ាលែនទីណា ភែនស៊ីរី(Valentina Pancieri )មន្រ្តីកម្ម​វិធី​គ្រប់គ្រងព្រំដែន របស់UNODC បានមានប្រសាសន៍ថា កម្ពុជា បាន​ចួលរួមយ៉ាងសកម្ម លេីការងារទប់ស្កាត់បទល្មេីសគ្រឿង​ញៀន​ឆ្លងកាត់ព្រំដែនតាមរយ:ការបង្កេីតបានការិយាល័យ ទំនាក់​ទំនងព្រំដែនBLO ចំនួន១៧ហេីយ​ទទួលបានការគាំទ្រ ពីUNODC ហេីយកម្ពុជានឹងទទួលបានការគាំទ្របង្កេីតឲ្យមានការិយាល័យBLOចំនួន៣បន្ថែមទៀតគឺទីតាំង BLOអូយ៉ាដាវ ខេត្តរតនគិរី BLOជប់គគីរ ឧត្តរមានជ័យ BLOគោករការ ខេត្តព្រៃវែង ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀនបាន​ថ្លែងអំណរគុណដល់UNODC ដែលបានសហការគាំទ្រជួយដល់ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​នៅកម្ពុជា ដោយបានផ្តល់គាំទ្រឲ្យមានការ​រៀបចំកិច្ចប្រជុំ​មន្រ្តី​ជាន់ខ្ពស់ នៃMoU នៅអំឡុងខែ កក្កដា និងគាំទ្ររាល់សកម្មភាព របស់អង្គការUNODCដែលបានជួយដល់កម្ពុជាក្នុងការបង្ការ​ទប់ស្កាត់​បទ​ល្មេីសគ្រឿងញៀនឆ្លងកាត់ព្រំដែន៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ