គណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បន្តពង្រឹង​ជំហរក្នុងការទប់ស្កាត់ការជួញដូរមនុស្ស​ ជាមួយ​ភាគីពាក់ព័ន្ធក្នុងតំ​បន់
February 06, 2020    អ្នកទស្សនា :

ក្រោយជំនួបរវាងសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងតំណាងប្រទេសដែលបាន​បញ្ជូនពលករចំណាកស្រុក នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ លោក​ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​អនុ​ប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំងការជួញដូរ​មនុស្ស(គ.ជ.ប.ជ) មានប្រសាសន៍ថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​ការជួញដូរមនុស្ស នឹងបន្តពង្រឹងជំហរក្នុងការទប់ស្កាត់ការ​ជួញដូរមនុស្សជាមួយភាគីពាក់​ព័ន្ធក្នុង​តំបន់អាស៊ានដែលក្នុងនោះរួមមាន ៣ប្រទេសផ្សេងទៀតដូចជា វៀតណាម ឡាវ និងមីយ៉ាន់​ម៉ា តាមរយៈការរួមគ្នាផ្លាស់ប្តូរយោបល់​ដើម្បីរកដំណោះស្រាយ សម្រាប់ពលករដែលជួប​នឹងបញ្ហា​ការជួញដូរមនុស្ស ទៅកាន់​ប្រទេស​ផ្សេងទៀត ដែលករណីនេះនៅតែបន្តកើត​មាននៅ​ឡើយ។

ប្រសាសន៍លោកជំទាវ«ពួកយើងបានជួបពិភាក្សាគ្នាអំពីពលករដែលបានបញ្ជូន ទៅក្រៅប្រទេស ហើយនាំគ្នាដោះស្រាយរួម និង​ផ្លាស់​ប្តូរ​យោបល់គ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយភាព​រង​គ្រោះរបស់ពលករដែលបានទៅធ្វើការងារនៅក្រៅប្រទេស»។

សូមបញ្ជាក់ថា កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ព្រមទាំងអង្គការ​អន្តរជាតិទេសន្តប្រវេសន៍ (IOM) បានបើកសិក្ខាសាលា​សម្រប​សម្រួល​ថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព ដែល​បានបញ្ជូនពលករចំណាកស្រុកគេ ។ សិក្ខាសាលានេះធ្វើ ដើម្បី​បន្ត​ស្វែងរកដំណោះស្រាយបន្ថែម ចំពោះប្រជាជនរបស់ខ្លួន ដែល​បាន​បញ្ជូននិងលួចទៅធ្វើការនៅក្រៅប្រទេស។ សិក្ខាសាលានេះ ធ្វើឡើង២ថ្ងៃចាប់ពីថ្ងៃទី៤-៥ កុម្ភៈ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ