អគ្គាធិការដ្ឋាន រៀបចំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំឆ្នាំ២០១៩ និងទិសដៅ សកម្មភាពអនុវត្តសម្រាប់ ឆ្នាំ២០២០
February 05, 2020    អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គាធិការដ្ឋាន មានរៀបចំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំឆ្នាំ២០១៩ និងទិសដៅសកម្មភាពអនុវត្តសម្រាប់ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន។

កិច្ចប្រជុំពេលនេះមានគោលបំណង ពិភាក្សា ពិនិត្យកែសម្រួលខ្លឹមសារនៃរបាយការណ៍ ដែលរបាយការណ៍នេះនឹងត្រូវដាក់បញ្ចូលទៅក្នុងសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន ដែលគ្រោងនឹងធ្វើនាពេលខាងមុខ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី  ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ