អគ្គាធិការដ្ឋាន មានរៀបចំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែមករា
February 04, 2020    អ្នកទស្សនា :

នារសៀលថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គាធិការដ្ឋាន មានរៀបចំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែមករា និងទិសដៅសកម្មភាពអនុវត្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន។

     បន្ទាប់ពីអង្គប្រជុំបានកែសម្រួលខ្លឹមសារ និងឯកភាពគ្នាលើរបាយការណ៍រួចមក ឯកឧត្តម អគ្គាធិការ បានលើកបញ្ហាថ្នាក់ដឹកនាំ និងមន្ត្រីអវត្តមានដោយមិនបានសុំច្បាប់ និងអសកម្មចំពោះការអនុវត្តការងារកន្លងមក ដាក់ជូនអង្គប្រជុំពិភាក្សា និងសម្រេច គួរចាត់វិធានការបែបណា ។

     យោងតាមការឯកភាពគ្នាក្នុងអង្គប្រជុំ អគ្គាធិការដ្ឋាន នឹងធ្វើលិខិតណែនាំផ្ទៃក្នុងមួយជំហានសិន ដើម្បីក្រើនរំលឹកដល់មន្ត្រីអវត្តមានទាំងអស់ដែលមិនមកបម្រើការងារនាពេលកន្លងមក មុនឈានដល់ការចាត់វិធានការណាចំពោះមន្ត្រីនោះ ជាពិសេសនៅក្នុងអង្គប្រជុំ ថ្នាក់ដឹកនាំ បានប្តេជ្ញា និងអនុវត្តធ្វើជាគម្រូចេញពីថ្នាក់លើ ដល់ថ្នាក់ក្រោម ជាមុនផងដែរ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី  ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ