អគ្គាធិការដ្ឋាន បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ករណីបណ្តឹង​របស់ប្រជាពលរដ្ឋ
February 04, 2020    អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន បើកកិច្ចប្រជុំ​ពិភាក្សារបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ករណីបណ្តឹងរបស់ប្រជា​ពលរដ្ឋ១​គ្រួសារ នៃជនរងគ្រោះ គោរពជូន សម្តេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ ដោយចោទប្រកាន់ថា លោកអធិការ និងមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុក១ នៅខេត្តបាត់ដំបង ពេលចុះ​ប្រតិបត្តិការបានធ្វើទារុណកម្មជនរងគ្រោះរហូតដល់បាត់បង់ជីវិត ដែលហេតុការណ៌នេះ​កើតឡើង​ពីការចុះប្រតិបត្តិបង្ក្រាបល្បែងអាប៉ោងមួយកន្លែង នៅវេលាម៉ោងជាង៩យប់ តាមបទបញ្ជារបស់​លោកអធិការ ដោយលោកអធិការរូបនោះពុំបានសុំការអនុញ្ញាតជាគោលការណ៍តាមនីតិវិធី ដើម្បីចុះប្រតិបត្តិការនោះទេ៕

ប្រភព៖ អគ្គាធិការដ្ឋាន

   កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី  ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ