សម្តេចក្រឡាហោម ស ខេង៖ អង្គការសង្គមស៊ីវិលទាំងអស់​គួរ​ស្វែង​រក​ចំនុច​ឯកភាពរួមគ្នាមួយ ក្នុងការ​ចូលរួម​ធ្វើវិសោធន​កម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មុននឹង​ធ្វើការរិះគន់រដ្ឋាភិបាលថា​មានភាព​យឺតយ៉ាវ
February 03, 2020    អ្នកទស្សនា :

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានលើកឡើង​ធ្ងន់ៗថា អង្គការសង្គមស៊ីវិលទាំង​អស់​គួរ​ធ្វើយ៉ាង​ណា​អោយមាន​ភាពច្បាស់លាស់ និងឯកភាពរួមគ្នា ដើម្បីលើកយកអ្វីដែលជា​ប្រយោជន៍រួមក្នុងការចូលរួមធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាមួយភាគីតំណាងរាជរដ្ឋាភិបាល ដើម្បីចៀសវាងការអូសបន្លាយពេលវេលា និងភាពយឺតយ៉ាវ ហើយធ្វើការរិះគន់មកកាន់រាជរដ្ឋាភិបាល។ ជាក់ស្តែងតំណាង​ក្រុមអង្គការសង្គមស៊ីវិលនៅមិនទាន់​មានភាពស្រុះស្រួល និង​ឯកភាព​គ្នា​លើខ្លឹមសារ គោលបំណង និងមូលហេតុនៃការ​ស្នើសុំ​នៅឡើយ ដែលជាហេតុធ្វើឲ្យដំណើ​រការនៃ​ការពិគ្រោះ​យោបល់នេះ ត្រូវការពេលវេលាសមស្រប ដើម្បីទទួល​បាននូវលទ្ធផលជាវិជ្ជមាន។

ប្រសាសន៍សម្តេច៖ អាឡូវខ្ញុំស្នើថាដើម្បីពន្លឿនការនឹង តើយើង​អាច​ធ្វើទៅបានទេ សូមអង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការខាង​តស៊ូ​មតិនោះ គាត់ចងជាចង្កោម របៀបណាខ្ញុំមិនដឹងទេ ប៉ុន្តែមូល​មតិគ្នា ស្រុះស្រួលគ្នាជាមុន ដើម្បីមកតតាំងជាមួយ​តំណាង​រដ្ឋាភិបាល ជជែកគ្នាទៅ រកហេតុ​រកផលទៅ ប៉ុន្តែពួកគាត់ (អង្គការសង្គមស៊ីវិល) មិនឯកភាពគ្នាផង ហើយ​មកចាប់​ខ្ញុំអោយ​ធ្វើអោយ​លឿនខ្ញុំធ្វើមិនកើត។

សម្តេច​ក្រឡា​ហោម​លើកបន្ថែម​ដែរថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង​មហាផ្ទៃសូមស្វាគមន៍ និងទទួលយកសំណើ​សុំធ្វើវិសោធនកម្មចំនួន ១៧មាត្រា ដែលបានស្នើដោយអង្គការ​សង្គមស៊ីវិល មកធ្វើការពិនិត្យ និងពិចារណា ហើយបាន​ចាត់​ឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាល​ដោះស្រាយ​សំណើ និង​សំណូមពររបស់អង្គការសង្គមស៊ីវិលទាំងនោះផងដែរ។ ហើយរាជ​រដ្ឋាភិបាល​នៅតែ​មាន​ឆន្ទៈក្នុងការបន្តដំណើរការប្រជុំពិគ្រោះយោបល់ជាមួយក្រុមតំណាងអង្គការសង្គមស៊ីវិល រហូត​ទទួលបាន​លទ្ធផលជាវិជ្ជមាន ដែលកិច្ចប្រជុំពិគ្រោះយោបល់លើកទី៤ លើសំណើ​សុំ​ធ្វើវិ​សោធន​កម្មច្បាប់នេះ គ្រោងនឹងរៀបចំ​ឡើង​នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ​នេះផងដែរ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ