សម្តេចក្រឡាហោម ស ខេង៖ ស្នើដល់អង្គការសង្គម​ស៊ីវិលទាំ​ង​អស់សហការផ្តល់ព័ត៌មានច្បាស់​លាស់នូវរាល់​ភាពអសកម្មរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាដោះស្រាយ​បញ្ហាប្រឈម​ប្រកបដោយប្រសិទ្ធភាព
February 03, 2020    អ្នកទស្សនា :

ក្នុងពិធីបើកវេទិកាលើកទី៤ ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវីល នៅថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២០នាទីស្តីការ​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡា​​ហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានលើកឡើងថា ទាំងសមាគម និងអង្គការសង្គមស៊ីវិល ទាំង​អាជ្ញាធរថ្នាក់ក្រោមជាតិទាំង​អស់ត្រូវ​សហការ​ធ្វើការរួម​គ្នាផ្តល់​ព័ត៌មានជាក់លាក់ និងរួមគ្នាដោះ​ស្រាយ​នូវបញ្ហាប្រឈមទាំងនោះ ដើម្បីធ្វើយ៉ាងណា​ពង្រឹងភាព​ជាដៃ​គូរវាងរាជរដ្ឋាភិបាល និង​អង្គការ​​សង្គមស៊ីវិលអោយ​កាន់តែមាន​ប្រសិទ្ធក្នុងគោល​ដៅរួមគ្នា​សម្រាប់​អភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចបន្តថា ជាក់ស្តែង​នាពេលកន្លង​មក​ប​ញ្ហាប្រឈម​មួយចំនួន​ដែលអង្គការសង្គម​ស៊ីវិលបានផ្តល់មកឱ្យមន្រ្តីរាជ​រដ្ឋាភិបាលនូវមាន​ភាពមិន​គ្រប់ជ្រុងជ្រោយ ហើយបែរជាយកករណីទាំងនោះទៅ​ផ្សព្វផ្សាយថាភាគី​រដ្ឋាភិបាល​មិនបានយកចិត្តទុកដាក់ដោះស្រាយទៅវិញ។

ប្រសាសន៍សម្តេច៖ ខ្ញុំសូមបញ្ជាក់អំពីព័ត៌មា​នអំពីទំនាក់​ទំនងមិន​បានល្អរវាងរដ្ឋបាលមូលដ្ឋានឬ​អាជ្ញាធរ​ថ្នាក់ក្រោមជាតិ និងអង្គការ​សង្គមស៊ីវិល យើងបានទទួលព័ត៌មានពីរករណី ប៉ុន្តែកន្លង​អង្គការ​សង្គមស៊ីវិលខ្លះក៏បានលើកឡើងមិនមែនពីរទេគឺ ច្រើនករណី​រហូត​ដល់រយករណី ចំនុចនេះ​យើងខ្ញុំមិនបដិសេធទេ ប៉ុន្តែយើង​ខ្ញុំមានចម្ងល់ថា ហេតុបើសិនជាមានករណី បែបនេះហើយគាត់ (អង្គការសង្គមស៊ីវិល) បូកសរុបយកទៅផ្សព្វផ្សាយ តែគាត់ (អង្គការសង្គមស៊ីវិល) មិនបានផ្តល់​ព័ត៌មាននេះមក អោយ​សមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ចឹងប្រៀបដូចគាត់ (អង្គការសង្គមស៊ីវិល) លាក់ព័ត៌មាន ចឹងទំនាក់ទំនង​របស់យើងវាមិន តម្លាភាព វាមិនមែនការកសាងភាពជាដៃគូ ជាការ​មើល​បំណាំ ចឹងយើងខ្ញុំស្វាគមន៍ពីព្រោះថា​យើងមាន​យន្តការ​អចិន្ត្រៃយ៍ផង ដើម្បីនឹងដោះ​ស្រាយ​បញ្ហានានា ហើយក៏យើងមានយន្តការវេទិការសាធារណៈនៅថ្នាក់ជាតិនេះផង និងថ្នាក់ក្រោម​ជាតិផង ចឹងបើពួកគាត់ (អង្គការសង្គមស៊ីវិល) លាក់ព័ត៌មាន យើងក៏មិនដឹងដោះស្រាយ​បញ្ហា​យ៉ាង​ម៉េចដែរ តែបើគាត់ (អង្គការសង្គមស៊ីវិល) លាតត្រដាង ព័ត៌មានដោយ​ចំហរ​​ដោយតម្លាភាព ហើយ​សមត្ថកិច្ចមិចដោះ​ស្រាយនោះជា​កំហុសរបស់មន្រ្តីរដ្ឋាភិបាល តែបើគាត់ (អង្គការស​ង្គមស៊ីវិល) លាក់ព័ត៌មានហើយយកទៅផ្សព្វផ្សាយទាំងព័ត៌មានពិត និងព័ត៌មានមិនពិត អាណឹងអាចចាត់ទុកថា​ជាចន្លោះ ប្រហោង ឬក៏ស្មារតីសហការ ការកសាងភាពជាដៃគូរបស់​អង្គការ​សង្គមស៊ីវិល ជាមួយ​រដ្ឋាភិបាលមិនល្អ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ