សម្តេចក្រឡាហោម ស ខេង ៖ ក្នុងឆ្នាំ២០១៩ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាង​៥ពាន់បានចុះ​បញ្ជីនៅ​ក្រសួងមហាផ្ទៃ
February 03, 2020    អ្នកទស្សនា :

ក្នុងវេទិការលើកទី៤ ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្តីទី បានបញ្ជាក់​ថា គិតត្រឹមឆ្នាំ២០១៩នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកបានតម្កល់​សំណុំ​ឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃចំនួន៥.៥៦៤ ដែលក្នុងនោះមានសមាគម ២.២៤៨ និង​អង្គការមិនមែនរដ្ឋាភិបាល៣.៣១៦ ។ សម្តេចបន្ថែមថា អង្គការសង្គម ស៊ីវិលបាន ចូលរួមធ្វើ​សកម្ម​ភាព ក្នុងវិស័យកំណែទម្រង់នានារបស់រដ្ឋ ដូចជាការលើកកម្ពស់អភិបាលកិច្ចល្អ សិទ្ធិមនុស្ស ប្រព័ន្ធ​យុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និងបរិស្ថានជាដើម។

សម្ដេចក្រឡាហោមបានរំលឹកដែរថា បន្ទាប់ពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូល​ជាធរមាន សមាគម និងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុកសរុប៩៦៦ ត្រូវបានចុះបញ្ជីនៅ​ក្រសួង​មហា​ផ្ទៃស្របតាមច្បាប់ ក្នុងនោះ សមាគមចំនួន៤៧១ និងអង្គការមិន មែនរដ្ឋាភិបាល​ចំនួន៤៩៥ ។ សម្តេចបន្ថែមថា ដោយឡែក ក្នុងឆ្នាំ២០១៩នេះដែរ សមាគម និងអង្គការមិនមែន រដ្ឋាភិបាលចំនួន​៣៨ ត្រូវបានលុបឈ្មោះចេញតាមសំណើរបស់សាម៉ីសមាគម និងអង្គការស្របតាមបទប្បញ្ញត្តិ នៃ​ច្បាប់។ ទោះបីជាយ៉ាងនេះក្តី ក៏ចំនួននៃការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក​ថ្មីប្រចាំខែនី មួយៗមិនមាន ការថយ ចុះឡើយ ដែលជាមធ្យមក្នុងមួយខែមានសមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល បានចុះបញ្ជីនៅក្រសួងប្រហែលចំនួន២០៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ