សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចូលជួបសម្តែងការគួរសម និងគោរពរាយការណ៍ អំពីការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
July 21, 2017    អ្នកទស្សនា :

        នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម ស៊ុន ចាន់ថុល  ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចូលជួបសម្តែងការគួរសម និងគោរពរាយការណ៍ អំពីការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ឯកឧត្តម ស៊ុន ចាន់ថុល  ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើសេចក្តីរាយការណ៍ជូន សម្តេចក្រឡាហោម ជ្រាបថា ក្រសួងសាធារណការបានរៀបចំការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម មាន០៣ប្រភេទគឺៈ
១-តាមប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត
២-តាមប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់ប័ណ្ណបើកបរ
៣-តាមប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តក្នុងគោលបំណងដាក់ឱ្យអនុវត្តការចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលក្រសួងសាធារណការបានកំណែទម្រង់ការផ្តល់សេវាសាធារណៈថ្មី ដើម្បីភាពងាយស្រួល មានប្រសិទ្ធិភាពខ្ពស់ តម្លាភាព ឆាប់រហ័ស និងការជឿទុកចិត្តពីប្រជាពលរដ្ឋ ហើយការចុះបញ្ជីនេះគឺធ្វើនៅការិយាល័យច្រកចេញចូលតែមួយទូទាំងខេត្តក្រុង។ ទន្ទឹមនេះទៀត ឯកឧត្តម ស៊ុន ចាន់ថុល  បានគោរពសំណូមពរ សម្តេចក្រឡាហោម មេត្តាជួយសម្រួល នឹងផ្តល់អនុសាសន៍ដល់មន្រ្តីការិយាល័យច្រកចេញចូលតែមួយទូទាំងប្រទេស ជួយពន្លឿនការត្រួតពិនិត្យ និងអនុម័តឯកសារតាមប្រព័ន្ធជាមុនចំពោះឯកសារចុះបញ្ជីច្បាប់ដើមផ្តល់ជូនតាមក្រោយ ជម្រុញការតភ្ជាប់ប្រព័ន្ធជាមួយប្រព័ន្ធខាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទប់ស្កាត់ស្លាកលេខបំពាក់ខុសយានយន្ត ជាដើម។ នាឱកាសនេះដែរ សម្តេចក្រឡាហោម បានឯកភាពចំពោះការស្នើសុំរបស់ឯកឧត្តម ស៊ុន ចាន់ថុល  ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងបានលើកទឹកចិត្តដល់មន្ត្រីក្រសួងសាធារណការ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខំប្រឹងប្រែងធ្វើការងារនេះ ដើម្បីមានភាពងាយស្រួយក្នុងការគ្រប់គ្រងយានយន្ត និងទោចក្រយាននៅក្នុងប្រទេសកម្ពុជា៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ