សម្ដេចក្រឡាហោម ស ខេង ៖ សភាពការណ៍ពិភព​លោកបង្ហាញ​ថា គ្មានប្រទេសណាមួយអាចស្ថិតនៅតែឯងឡេីយ
January 30, 2020    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី  រដ្ឋមន្ដ្រី​ក្រសួង​​មហាផ្ទៃ បានថ្លែងថា មកដល់បច្ចុប្បន្ននេះ សភាពការណ៍​ពិភព​លោក បានបង្ហាញថា គ្មានប្រទេសណាមួយអាច​ស្ថិត​នៅ​តែឯង  គ្មានទំនាក់ទំនងជាមួយបរទេស គ្មានជនបរទេសចេញ-ចូលឆ្លង​កាត់ និងស្នាក់អាស្រ័យនៅនោះទេ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង​លេីកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន​អន្ដោ​ប្រវេ​សន៍​​​​នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ សម្ដេចក្រឡាហោម  ស ខេង មានប្រសាសន៍ថា "រហូតមកដល់បច្ចុប្បន្ននេះ  សភាព​ការណ៍ពិភពលោកបានបង្ហាញថាគ្មានប្រទេសណាមួយ អាចស្ថិត​នៅតែឯងគ្មានទំនាក់ទំនងការបរទេស គ្មានជនបរទេស​ចេញ-ចូល​ឆ្លងកាត់ និងស្នាក់អាស្រ័យនៅនោះទេ"។ 

សម្ដេចក្រឡាហោមបន្ថែមថា តាមស្ថិតិដែលបានស្រាវជ្រាវ ដក​ចេញ​ពីរបាយការណ៍របស់អង្គការអន្តរជាតិធំៗ ទទួល​បន្ទុក​តាម​វិស័យ នីមួយៗ បង្ហាញថា នៅក្នុងឆ្នាំ២០១៩ កន្លងទៅ​ចំនួន​ទេសចរណ៍ពិភពលោកសរុបមានជាង ១.៤០០ លាននាក់ កើន ៥% ក្នុងនោះទ្វីបអាស៊ីមាន ៣៤៨ លាននាក់ ចំនួនទេសន្តរប្រវេសន្តមាន ២៧២លាននាក់ កើន ២.៥% ដោយសារមូលហេតុគេចពីសង្គ្រាម ជំលោះការធ្វើទុក្ខបុកម្និញ ភាពវេទនា ការស្វែងរកលក្ខខណ្ឌ ជីវភាពប្រសើរជាង ការជួបជុំគ្រួសារ  កត្តាធម្មជាតិ និងបរិស្ថាន ។

សម្ដេចក្រឡាហោមបញ្ជាក់ថា ចំនួនជនភៀសខ្លួនមាន ៧០,៨ លាននាក់ និងជនរងគ្រោះដោយសារអំពើជួញដូរមនុស្សឆ្លងដែន មានរហូត ២៤,៩ លាននាក់ ដែលក្នុងនោះមាន ៦៤% ត្រូវបានគេបង្ខំឱ្យធ្វើការ ១៩% ត្រូវបង្ខំឱ្យធ្វើពេស្យាចារ ១៧% ត្រូវបង្ខំឱ្យធ្វើការធ្ងន់ធ្ងរ កត់សម្គាល់ក្នុងនោះមាន ៧១% ជនរងគ្រោះ គឺជាស្ត្រី និងកុមារ ។

ជាងនេះទៅសម្តេចក្រឡហោមបានអះអាងថា ចំពោះព្រះរាជា​ណា​​ចក្រកម្ពុជា ពិតជាត្រូវការវត្តមានជនបរទេស និងចង់​បានឱ្យ​ចំនួន អ្នកទេសចរណ៍ ពាណិជ្ជករ អ្នកវិនិយោគ និងអ្នកឯកទេស​ពិតប្រាកដមានការកើនឡើងខ្ពស់ ដែលអាចជួយដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និងការធ្វើឱ្យប្រសើរឡើងនូវជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ