សម្តេចក្រឡាហោម ស ខេង៖  នគរបាលជួរមុខរបស់ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ត្រូវលើកកម្ពស់សមត្ថភាពជំនាញ ដើម្បីពង្រឹងប្រសិទ្ធភាពការងារកាន់ល្អប្រសើរ
January 30, 2020    អ្នកទស្សនា :

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កងកម្លាំងនគរបាលជួរមុខរបស់ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញក្នុងការបង្ការ រារាំងសមាសភាពអាក្រក់មិនទុកឱ្យព្រះរាជាណាចក្រកម្ពុជាធ្វើជាទីជម្រក ដើម្បីលាក់ខ្លួនចាត់តាំងសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ឬ គេចពីសំណាញ់ច្បាប់ នៅប្រទេសក្រៅ ។

ជាងនេះទៅទៀតសម្តេចក្រឡាហោមបានបន្ថែមថា មន្ត្រីនគរបាលច្រកទ្វារទាំងអស់ក៏ត្រូវពង្រឹង ក្នុងការត្រួតពិនិត្យអ្នកដំណើរចេញ-ចូល និងការពិនិត្យឯកសារមិនប្រក្រតី និងបណ្តាមុខសញ្ញាផ្សេងៗក្នុងបញ្ជីខ្មៅអន្តោប្រវេសន៍ ដើម្បីវិនិច្ឆ័យ ដោះស្រាយប្រកបដោយប្រសិទ្ធភាព ជាមួយនេះ ត្រូវលើកកម្ពស់ការប្រើប្រាស់ និងការថែទាំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលក្រសួងបំពាក់ជូនឱ្យបានល្អប្រសើរ និងអស់លទ្ធភាព ដើម្បីមានទិន្ន័យគ្រប់គ្រាន់សម្រាប់ការវិភាគ តាមដាន និងការដាក់ចេញនូវវិធានការចាំចាច់នានា ទៅតាមសំណូមពរការងារជាក់ស្តែង៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌វិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ