សម្តេចក្រឡាហោម ស ខេង ជម្រុញការងារដោះស្រាយបញ្ហាអន្តោប្រវេសន្ត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបទាន់ពេល ជៀសវៀងកើតមានបញ្ហាប្រឈមបន្តទៀត
January 30, 2020    អ្នកទស្សនា :

ក្នុងពិធីបិទសន្និបាត  បូកសរុបលទ្ធផលការងារ  ប្រចាំឆ្នាំ២០១៩  និងលើកទិសដៅការងារឆ្នាំ២០២០ របស់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជម្រុញការងារដោះស្រាយបញ្ហាអន្តោប្រវេសន្ត ដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់តាមគោលការណ៍ដែលបានដាក់ចេញ និងត្រូវចាត់វិធានការដឹកនាំស្រាវជ្រាវត្រួតពិនិត្យជាប្រចាំគ្រប់មូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបទាន់ពេល មិនទុកឱ្យមានការលួចជ្រៀតចូលមកស្នាក់នៅបន្តបន្ទាប់ដែលអាចធ្វើឱ្យកើតមានបញ្ហាប្រឈមសារជាថ្មីបាន ។ សម្តេចបន្តថា ការផ្តល់លិខិតស្នាមដល់ជនអន្តោប្រវេសន្ត ដែលស្ថិតក្នុងក្របខណ្ឌ បញ្ជីស្នាមពេលបិទឱសានវាទឱ្យបានគ្រប់ៗគ្នា៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ