សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការចូលរួមប្រកាសសុពលភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប៊ូល និងប៉េតុងកម្ពុជា
July 20, 2017    អ្នកទស្សនា :


       រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកិច្ចប្រជុំប្រកាសសុពលភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប៊ូល និងប៉េតុងកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នាឱកាសប្រកាសសុពលភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប៊ូល ប៉េតុងកម្ពុជា សម្តេចក្រឡាហោម បានសំណេះសំណាលជាមួយ ទេសរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួមក្នុងឱកាសនេះ។ សម្តេចក្រឡាហោម បានផ្តាំផ្ញើ និងក្តីព្រួយបារម្មណ៍ ចំពោះកីឡាករកីឡាការិនីទាំងអស់ សូមថែរក្សាសុខភាព ពង្រឹងសមត្ថភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងកោតសរសើរដល់កីឡាករកីឡាការិនីទាំងអស់ ពិសេសអ្នកបានទទួលមេដៃមាស ដែលមានចំនួន៣រូប គឺប្រុសម្នាក់ ស្រី២នាក់ ហើយសម្តេចក៏បានសន្យាជួយឧបត្ថម្ភ គាំទ្រឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យកីឡាទាំងនេះមានជ័យជំនះទាំងក្នុងឆាកជាតិ និងអន្តរជាតិនាថ្ងៃអនាគត៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ