ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អនុញ្ញាតឱ្យតំណាង “ភ្នាក់ងារសន្តិសុខការពារអន្តរជាតិ” (IPSA) ចូលជួបសំដែង​ការ​គួរសម​ និងពិភាក្សាការងារ
January 23, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានអនុញ្ញាតឱ្យលោក Tamas Magyar ប្រធានក្រុមហ៊ុនប្រឹក្សាផ្តល់យោបល់“ភ្នាក់ងារសន្តិសុខការពារអន្តរជាតិ" (IPSA) ព្រមទាំងសហការី ចូលជួបសំដែង​ការ​គួរសម​ និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធផងដែរ។

      កិច្ចជំនួបនេះក៏បាន​អនុញ្ញាតឱ្យតំណាង“ភ្នាក់ងារសន្តិសុខការពារអន្តរជាតិ" (IPSA) ធ្វើបទឧទ្ទេសនាមអំពីសំណើគម្រោង CAMBODIAN SOS SYSTEM សំដៅលើកកម្ពស់គុណភាពសេវារក្សាសន្តិសុខរបស់នគរបាលជាតិកម្ពុជា តាមរយៈការបំពាក់ឧបករណ៍ សម្ភារបច្ចេកទេស និងបច្ចេកវិទ្យាទំនើបៗ និងការហ្វឹកហ្វឺនកងកម្លាំងនគរបាល៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ