ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ "ភូមិ-ឃុំ មាន​សុវត្ថិភាព" បើកកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផល​ការងារ​ឆ្នាំ​២០១៩
January 23, 2020    អ្នកទស្សនា :

      នាថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង​មហា​ផ្ទៃ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួង​មហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង បានបើក​កិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលប្រឡងប្រណាំងអនុវត្តគោលនយោបាយ (ភូមិ-ឃុំ មានសុវត្ថិភាព) ប្រចាំឆ្នាំ២០១៩ ដោយ​មានការចូលរួមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងមន្រ្តីពាក់ព័ន្ធជា​ច្រើន​​ជាងទៀងផងដែរ។

      សូមជម្រាបថា៖ រាជរដ្ឋាភិបាល បានការដាក់ចេញនូវគោលនយោ​បាយ ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីអនុវត្តចាប់ពីចុងឆ្នាំ​២០១០​កន្លង​មក គឺដើម្បីគាំទ្រដល់វិស័យសន្តិសុខជាតិ ដែលគោលនយោបាយ​នេះត្រូវបានក្លាយជាចលនាជាតិទទួលបានការគាំទ្រពីជនគ្រប់រូបនៅទូទាំងប្រទេស និងមានចូលរួមពីគ្រប់មជ្ឈដ្ឋាន សហគមន៍ ព្រមទាំងបានធ្វើឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គម​កាន់តែមានភាពល្អប្រសើរជាលំដាប់ ហើយប្រជាពលរដ្ឋរស់នៅ​ដោយភាពសុខសាន្តផងដែរ។

      សូមបញ្ជាក់ផងដែរថា ការរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល​ឲ្យទទួលបានលទ្ធផលកាន់តែត្រចះត្រចង់ថែមទៀត នាឆ្នាំ២០១៩​កន្លងទៅ ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ ភូមិ-ឃុំមានសុវត្ថិភាព - ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ បានប្រមូលផ្ដុំដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង​សម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់តាមរយៈ ការងារ​ផ្សព្វផ្សាយផែនការ, ការរៀបចំវេទិកាសាធារណៈ, ការកសាង​ចលនា​ប្រជាការពារ, ការងារពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល(ឃុំ-សង្កាត់) ជាដើម៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ