សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល"កម្រិតបឋមវិជ្ជាជីវៈនគរបាល" និងប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌនគរបាលជាតិកម្ពុជា
July 19, 2017    អ្នកទស្សនា :

ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៧ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំពិធី បិទវគ្គបណ្តុះបណ្តាល៉កម្រិតបឋមវិជ្ជាជីវៈនគរបាល និងការប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល និងការប្រកាសតាំងស៊ប់របស់សិស្សនាយ  នាយរងនគរបាលលើកទី២ប្រចាំឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម បានមានប្រសាសន៍ កោតសរសើរចំពោះកិច្ចខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាយកដ្ឋានបុគ្គលិក និងអង្គភាពចំណុះពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំចាត់ចែងឱ្យមានវគ្គបណ្តុះបណ្តាលដែលបានប្រព្រឹត្តទៅយ៉ាងជោគជ័យល្អតាមផែនការ។ ទន្ទឹមនោះដែរ សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃនិងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធនៃក្របខណ្ឌនគរបាលជាតិមានសមត្ថភាព និងបន្ថែមកម្លាំងឱ្យគ្រប់គ្រាន់ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ជាតិ ឱ្យមានស្ថេរភាព។ បន្ថែមពីនេះ សម្តេចក្រឡាហោម បានគាំទ្រនូវវិធានការរបស់បណ្ឌិត្យសភានគរបាល ក្នុងការពង្រឹង និងលើកកម្ពស់គុណភាពអប់រំគ្រប់កម្រិតរបស់បណ្ឌិត្យសភា ពីព្រោះក្រសួងត្រូវការមន្ត្រីនគរបាលដែលមានសមត្ថភាព ស្រឡាញ់ការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ