សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ រាជធានីខេត្តទាំង២៥
January 22, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ រាជធានីខេត្តទាំង២៥ នៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាលរាជធានី ខេត្តទាំង២៥ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។

      សូមជម្រាបថា៖ រាជរដ្ឋាភិបាលបានបង្កើតឲ្យមានអង្គភាពច្រកចេញចូលតែមួយ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់ សេវារដ្ឋបាល ស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញឆាប់រហ័ស តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ត និងគ្មានអំពើពុករលួយ។ សេវារដ្ឋបាល ដែលអង្គភាពច្រកចេញចូលតែមួយ នៅរដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានផ្តល់ជូនប្រជាពលរដ្ឋ គឺពាក់ព័ន្ធនឹងវិស័យចំនួន១៤ រួមមាន៖
១៖ ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង)
២៖ ការងាររដ្ឋបាល
៣៖ វិស័យសុខាភិបាល
៤៖ វិស័យទេសចរណ៍
៥៖ វិស័យសាធារណៈការ និងដឹកជញ្ជូន
៦៖ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
៧៖ វិស័យព័ត៌មាន
៨៖ វិស័យបរិស្ថាន
៩៖ វិស័យឧស្សាហកម្ម និងសិប្បកម្ម
១០៖ វិស័យរ៉ែ និងថាមពល
១១៖ វិស័យពាណិជ្ជកម្ម
១២៖ វិស័យកសិកម្ម
១៣៖ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
១៤៖ វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ