នាយឧត្តមសេនីយ៍ ថោង លីម អំពាវនាវដល់អាជា្ញធរពាក់ព័ន្ធ​ឲ្យបង្កើនកិច្ចការពារ​សុវត្ថិភាពជូនដល់ភ្ញៀវ និងអ្នកវិនិយោគ​បរទេស
January 21, 2020    អ្នកទស្សនា :

      នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាជាតិ​បានធ្វើ​ការ​អំពាវនាវដល់មន្រ្តីនគរបាលទាំង អស់បង្កើនការយកចិត្ត​ទុក​ដាក់​កិច្ចការពារសន្តិសុខ និងសុវត្ថិភាពជូនដល់អ្នក​វិនិយោគ​និងភ្ញៀវទេស បរទេសបន្ថែមទៀតខណៈឆ្នាំ២០១៩កន្លងទៅ មានអ្នកវិនិយោគនិងភ្ញៀវទេសចរណ៍បរទេសជិតមួយ ពាន់នាក់​បានស្លាប់និងរងគ្រោះដោយក្នុងនោះជនជាតិចិនច្រើនជាងគេ។

      ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយប្រចាំឆ្នាំជាមួយតំណាងអង្គទូតនានាប្រចាំនៅប្រទេសកម្ពុជា នា ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ​នៅ​​ក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ថោង លីម បាន លើកឡើងថា ករណីជនបរទេសដែលបានមកធ្វើការវិនិយោគ​និងទេសចរណ៍នៅប្រទេសកម្ពុជានាឆ្នាំ ២០១៩កន្លងទៅនេះ​គឺជួប​បញ្ហាមានការកើនឡើងជាងឆ្នាំ២០១៨កន្លងទៅ ដូច្នេះក្នុងនាម​យើងជា អាជ្ញាធរមានសមត្ថកិច្ចការពារត្រូវបង្កើន​សកម្មភាពការ​ពារពួកគេបន្ថែមទៀត និងឲ្យបានទាន់ពេលវេ លាបំផុត។
ឯកឧត្តមបានបន្តថា ត្រូវបង្កើនការយកចិត្តទុកដាក់​ការពារ​សន្តិសុខ សុវត្ថិភាព និងសណ្តាប់ ធ្នាប់សាធារណៈ​ចំពោះគោល​ដៅស្ថានទូត និវេសនដ្ឋាន មន្រ្តីការទូត វិនិយោគិនបរទេស និងអ្នកទេស ចរណ៍បរទេសប្រកបដោយសុវត្ថិភាពនិង​ស្មារតី​ទទួល​ខុស​ត្រូវខ្ពស់។ បន្តពិភាក្សាការងារជាមួយ បណ្តា​ស្ថានទូត ស្ថានតំណាងបេសកកម្មនៅកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរព័ត៌ មានឲ្យបានទាន់ពេលវេលា និងត្រូវដោះ​ស្រាយ​រាល់​​សំណូមពររបស់អ្នកវិនិយោគិនបរទេសឲ្យបាន ឆាប់រហ័ស​ផងដែរ។

      សូមរំលឹកថាក្នុងឆ្នាំ២០១៩មានជនបរទេសមកប្រទេសកម្ពុជា រងគ្រោះ៥៥៨ករណី បើប្រៀបធៀបនឹងឆ្នាំ២០១៨ កើនឡើង៣១​ករណីស្មើនឹង៥,៥ភាគរយ និងមានជនរងគ្រោះ៦៨១នាក់ ស្លាប់​២៤៥នាក់ របួស១០០នាក់ បាត់បង់ទ្រព្យសម្បត្តិ២១៣នាក់ និងបទល្មើសផ្សេងៗ១២៣នាក់។ ក្រៅពីជនបរទេស​រងគ្រោះ ក៏នៅមានជនបរទេសប្រព្រឹត្តបទល្មើសសរុបចំនួន ៣២៤ករណី (ប្រៀបធៀបជាមួយឆ្នាំ២០១៨ កើនឡើង ៤៩ករណី ស្មើនឹង ១៥,១២%) ឃាត់ខ្លួន ១៤៣៣នាក់ មាន ៤០សញ្ជាតិ លើ ២២រាជធានីខេត្ត លើបទល្មើស ២៣ប្រភេទ សញ្ជាតិប្រព្រឹត្តបទ​ល្មើសភាគច្រើនគឺចិន វៀតណាម ថៃ ឥណ្ឌាកូរ៉េខាងត្បូង ហើយភូមិសាស្ត្រដែលកើតមានភាគច្រើនគឺនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប។ ដោយឡែកករណីបណ្ដឹង​សុំអន្តរាគមន៍សរុប ៥៧ករណី (មិនទាន់បញ្ចប់មាន ៣៦ករណី ជារបស់ស្ថានទូតចិន ៣២ករណី ស្ថានទូតឥណ្ឌា ០១ករណី និងជនជាតិចិន ០៣ករណី ដោយមូលហេតុកំពុងស្ថិតក្នុងការ​ស្រាវជ្រាវស៊ើបអង្កេតបន្ត) ប្រៀបធៀបជាមួយឆ្នាំ២០១៨ កើនឡើង ២១ករណី ស្មើនឹង ៣៦,៨៤%)៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ