គណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀនរួមគ្នាប្រជុំពិនិត្យលទ្ធផលការងារអនុវត្តខ្លឹមសារប្រកាសលេខ០៨៦និង១៩៤និងសេចក្តីណែនាំ០០៨
January 21, 2020    អ្នកទស្សនា :

      ថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ នៅក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវ:​មានប្រជុំដេីម្បីត្រួតពិនិត្យលទ្ធផលការងារអនុវត្តប្រកាសលេខ០៨៦ និងលេខ១៩៤ និងសេចក្តីណែនាំ០០៨ រៀបចំដោយគណៈកម្មការត្រីភាគី (TCC) ក្រោមអធិបតីភាព​ឯកឧត្តម វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួង ការងារ និងបណ្តុះបណ្តាល វិជ្ជាជីវ: និងជាប្រធាន TCC ដោយ​មានការអញ្ជេីញពីតំណាងភាគីរាជរដ្ឋាភិបាល រួមមាន៖ ក្រសួង​ការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្រសួងទេសចរណ៍ ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រយុទ្ធនឹងជំងឺអេដស៍ តំណាងភាគីនិយោជក តំណាងភាគីសហជីពនិងអង្គការដៃគូ។

      ឯកឧត្តម ទន្តបណ្ឌិត ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាន​នាយកដ្ឋាន ពេទ្យ ការងារបានប្រាប់ពីគោលបំណង​នៃកិច្ចប្រជុំ​គឺពិនិត្យលទ្ធផលការងារ​អនុវត្តបទប្បញ្ញត្តិរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផែនការបន្ត យន្តការឆ្លេីយតប​មេរោគអេដស៍ និងគ្រឿងញៀន និងបញ្ហាប្រឈម។

      លោក វេជ្ជបណ្ឌិត វ៉ឹង យ៉ាណាត តំណាងអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានមានប្រសាសន៍ពីវឌ្ឍនភាពក្នុងការអនុវត្តផែន​ការយុទ្ធសាស្រ្តជាតិលេីកទី៥ ឆ្លេីយតបរាលដាលមេរោគអេដស៍​ដេីម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅ៩៥ ៩៥ ៩៥ នៅឆ្នាំ២០២៥ - ២០៣០ដែលកម្ពុជាបច្ចុប្បន្នមានប្រមាណ​ជាង៧ម៉ឺននាក់ ដែលបានមកទទួលថ្នាំប្រឆាំងមេរោគអេដស៍បាន​តែជិត៦ម៉ឺននាក់ប៉ុណ្ណោះ។

      ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការ រងអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ថ្លែងការ​កោតសសេីរពីលទ្ធផលដល់គណៈកម្មការសម្របសម្រួលត្រីភាគី ដែលបានបំពេញការងារកន្លងមក ពិសេសបានផ្សព្វផ្សាយ​ពីបញ្ហា​គ្រឿងញៀន និងច្បាប់គ្រឿងញៀនប្រទេសនានា​ពាក់ព័ន្ធ​ដេីម្បីបង្ការទប់ស្កាត់ជួយដល់ពលករដែលត្រៀមទៅបម្រេីការងារនៅក្រៅប្រទេស ហេីយនៅឆ្នាំ២០១៩នេះ យេីងបានផ្សព្វផ្សាយ​គ្រប​ដណ្តប់អ្នកបានមកទទួលសារអប់រំបានប្រមាណជាង១០លាននាក់ និងគ្រប់គ្រងអ្នកប្រេីនិងអ្នកញៀនគ្រឿងញៀនបានប្រមាណជាង២ម៉ឺននាក់។ នៅចំពោះមុខក្រោមគំនិតផ្តួចផ្តេីមរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឲ្យឃុំសង្កាត់​និមួយៗអាចម្ចាស់ការដោះស្រាយបញ្ហាគ្រឿងញៀននៅមូលដ្ឋានរបស់ខ្លួនបានដោយខ្លួនឯងផ្ទាល់។

      ក្នុងឱកាសនោះឯកឧត្តម វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខា​ធិការ បានមានប្រសាសន៍ថ្លែងនូវអំណរគុណ​ដល់អ្នកពាក់​ព័ន្ធ​ទាំងអស់នៃគណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន នៅកន្លែងធ្វេីការដែលបានខិតខំសហការគ្នា​បំពេញការងារបានដោយរលូន និងសូមបន្តការងារតាមផែនការ​របស់គណៈកម្មការដេីម្បីសម្រេចគោលដៅរបស់យេីងគ្មានបញ្ហាគ្រឿងញៀន និងអេដស៍នៅកន្លែងធ្វេីការ។

      ក្នុងឱកាសនោះ ដែរ គណៈកម្មការសម្របសម្រួលត្រីភាគីបានជជែកពិភាក្សាពីលក្ខខណ្ឌនានាដេីម្បីទទួលបានការលេីកសសេីរដល់សហគ្រាស គ្រឹះស្ថានទាំងឡាយណាដែរបានអនុវត្តន៍​លេច​ធ្លោនូវខ្លឹមសារប្រកាសលេខ០៨៦ លេខ១៩៤និងសេចក្តីណែ​នាំលេខ០០៨ ផងដែរ៕

ប្រភព៖ អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ