សម្តេចក្រឡាហោម ស ខេង ៖ ចរាចរណ៍ផ្លូវគោក ជាបញ្ហាដែល​អាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ និងត្រូវរឹតបន្តឹងពង្រឹងការ​អនុវត្តច្បាប់ឱ្យបានតឹងរឹងបំផុតក្នុងឆ្នាំ២០២០នេះ!!!
January 21, 2020    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង​មហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់អាជា្ញធរគ្រប់​ស្ថាប័នពាក់​ព័ន្ធទាំងអស់ថា ឆ្នាំ២០២០នេះ គឺត្រូវតែពង្រឹងវិធានការរឹត​បន្តឹង​ច្បាប់ចរាចរណ៌ផ្លូវគោកឲ្យបានតឹងរឹងបំផុតលើសពីឆ្នាំមុនៗ ដើម្បី​ធ្វើយ៉ាងណាឱ្យ​អត្រាគ្រោះ​ថ្នាក់​ចរាចរណ៍​ស្ថិត​ក្នុងកំរិតទាបបំផុត។

      សម្តេចថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅព្រឹក​ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ចាត់ទុកថា បញ្ហាគ្រោះថ្នាក់ចរាចរណណ៍​នៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺបានធ្វើដំណើរមកដល់ចំណុច​ត្រូវ​ប្រកាសអាសន្ន ខណៈមធ្យោបាយធ្វើដំណើរ​មានកើនឡើង​ចំនួន ៣៧% ក្នុងឆ្នាំ ២០១៩កន្លងទៅ ដែលបច្ចុប្បន្នទូទាំង​ប្រទេសមានយានយន្តសរុប ៥.៣៣៨.៣៩៤គ្រឿង ក្នុងនោះម៉ូតូមានចំនួន ៤.៥៥៥.២ ២ ១គ្រឿង ស្មើនឹង ៨៣% និង រថយន្តគ្រប់ប្រភេទ មានចំនួន ៧៨៣.១៧៣ គ្រឿង ស្មើនឹង១៧% ដោយបានធ្វើឱ្យសកម្មភាពចរាចរណ៍នៅទូទាំងប្រទេស កាន់តែមានភាពមមាញឹក និងកាន់តែចង្អៀត។

      សម្តេចក្រឡាហោម បានបន្ថែមថា ស្ថានភាពបែបនេះ បានបង្កើតឲ្យមានបញ្ហាប្រឈមមួយចំនួនដូចជាការកកស្ទះនៅតាមដងផ្លូវ តាមទីក្រុង ទីប្រជុំជន និងគ្រោះថ្នាក់
ចរាចរណ៍​​មាន​​ការកើនឡើង ស្របពេលដែលការអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធផ្លូវថ្នល់មិនទាន់ឆ្លើយតបតាមតម្រូវការ ក៏ដូចជាកង្វះចំណតយានយន្ត កង្វះការគ្រប់គ្រងចំណីផ្លូវ និងកង្វះការបំពាក់បរិក្ខាសុវត្ថិភាពផ្លូវជាដើម។

      ទន្ទឹមគ្នានោះ សម្តេច ក៏បានគូសបញ្ជាក់ឲ្យឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ បានកើនឡើងចំនួន ៨៥៤ លើក ស្មើនឹង ២៦% អ្នកស្លាប់កើនឡើង២២០នាក់ ស្មើនឹង១២% និងអ្នករបួសកើនឡើងចំនួន១.៣៧១នាក់ ស្មើនឹង ២៩%។ តាមរបាយការណ៍បានបង្ហាញថា គ្រប់រាជធានី-ខេត្តសុទ្ធតែមានកំណើនគ្រោះថ្នាក់ចរាចរណ៍ដែលក្នុងនោះ ភូមិសាស្ត្រមានកំណើនគ្រោះថ្នាក់ខ្ពស់ និងជនរងគ្រោះច្រើន គឺ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ដោយឡែកមានខេត្តចំនួន ០៥ ដែលបានកាត់បន្ថយចំនួនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ កណ្តាល កំពង់ធំ ក្រចេះ សៀមរាប និងមណ្ឌលគីរី។

      នាឱកាសនោះផងដែរ សម្តេចក្រឡាហោម បានស្នើឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ឲ្យចូលរួម​គោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ និងប្រើប្រាស់ដងផ្លូវឲ្យបានត្រឹមត្រូវដើម្បីចូលរួម​ក្នុងយន្តការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅព្រះរាជាណាចក្រកម្ពុជាឲ្យបានប្រសើរឡើង៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ