សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០
January 21, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២១ ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរចរណ៍ផ្លូវគោក អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងក្រសួងពាក់ព័ន្ធ ប្រតិភូរាជរដ្ឋាភិបាល អភិបាល អភិបាលរងរាជធានី ខេត្ត ស្នងការ ស្នងការងរាជធានី ខេត្ត មេបញ្ជាការ មេបញ្ជាការរងរាជធានី ខេត្ត ព្រមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។

      សូមជម្រាបថា៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរចរណ៍ផ្លូវគោក នៃប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០១៩ ទទួលលទ្ធផលដូចខាងក្រោម៖
-បានត្រួតពិនិត្យយានយន្តសរុបចំនួន១.៤៥៧.៤៤៩ គ្រឿង ក្នុងនោះម៉ូតូចំនួន ៦៩%
-បានរកឃើញយានយន្តល្មើស និងពិន័យចំនួន៣៩៩.០៥៣គ្រឿង ស្មើ២៧% អនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួលបានប្រាក់ ពិន័យចំនួន១២.៣៦៤.៩៧០.០០០រៀល (ដប់ពីរប៊ីលានបីរយហុកសិបបួនលានប្រាំបួនសែនប្រាំពីរម៉ឺនរៀលគត់)។
-ការត្រួតពិនិត្យមួកសុវត្ថិភាព បានត្រួតពិនិត្យអ្នកជិះម៉ូតូសរុបចំនួន៣៤៦.០៨៩នាក់ បានធ្វើការឃាត់ បង្ខំឱ្យពាក់មួក និងពិន័យចំនួន ២៣២.៨២១នាក់ ស្មើ៦៧%។
-ការអនុវត្តវិធានការល្បាតត្រួតពិនិត្យតាមផ្លូវជាតិលេខ៤ លេខ៥ និងលេខ៦ បានត្រួតពិនិត្យរថយន្តសរុបចំនួន ៣៥.៤៣៧គ្រឿង (ក្នុងនោះរថយន្តធុនធ្ងន់៤៤%) រកឃើញល្មើសចំនួន ១៦.៧៨៨គ្រឿង (ក្នុងនោះរថយន្តធុនធ្ងន់៤៤%) ចាត់ការតាមច្បាប់
-ការត្រួតពិនិត្យល្បឿនបានរកឃើញរថយន្តបើកបរល្មើសល្បឿនចំនួន៣៥.២៣២គ្រឿង ចាត់ការតាមច្បាប់
-ការត្រួតពិនិត្យជាតិស្រវឹងបានត្រួតពិនិត្យសរុបចំនួន ៦៣.៣៤៣ គ្រឿងក្នុងនោះអ្នកបើកបររថយន្ត
ចំនួន៣០% និងអ្នកបើកបរម៉ូតូចំនួន៧០% រកឃើញអ្នកបើកបរស្រវឹងចាត់ការតាមច្បាប់ចំនួន ៣៥.៤៦៩
នាក់ ស្មើ ៥៧%(ក្នុងនោះ អ្នកបើកបររថយន្តចំនួន ៣០% និងអ្នកបើកបរម៉ូតូចំនួន៧០%)។
-ការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសរាជធានី ខេត្ត បានធ្វើការត្រួតពិនិត្យយានយន្តប្រចាំឆ្នាំ២០១៩ ទទួលបានលទ្ធផលសរុបចំនួន ១៨៥.៩៣៥គ្រឿង ក្នុងនោះកាត់ទ្រុងចំនួន ៤១៨គ្រឿងដោះរានតខាងក្រោយចំនួន ៤០១គ្រឿង រថយន្តគ្មានផ្លាកលេខចំនួន ៣២០គ្រឿង ណែនាំរថយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន ១.៦០៩គ្រឿង ដោះភ្លើងរថយន្តបំភ្លឺខុសលក្ខណៈបច្ចេកទេសចំនួន៤៥១គ្រឿង រថយន្តខ្វះឯកសារចំនួន ១០.៣៧៥គ្រឿង គ្មានបណ្ណបើកបរចំនួន ១.៧១៦នាក់ ប្រើបណ្ណបើកបរខុសប្រភេទយានយន្តចំនួន ៣.៥៥៩នាក់ រថយន្តត្រួតពិនិត្យឃើញថាត្រឹមត្រូវចំនួន ១៦៦.៧៥៩គ្រឿង បញ្ជូនរថយន្តទៅស្នងការដ្ឋានចំនួន ១២៦គ្រឿង បកស្តុតខ្មៅលើកញ្ចក់ចំនួន ១៨គ្រឿង ផ្លាកលេខ ក្លែងក្លាយចំនួន ២៥គ្រឿង បានធ្វើតេស្តរកសារជាតិញៀនអ្នកបើកបរនិងព្រូឡានចំនួន ៩៧នាក់ មានផ្ទុកសារជាតិញៀនចំនួន ៣៤នាក់ ឯកសារក្លែងក្លាយចំនួន ៤៥គ្រឿង បណ្ណបើកបរក្លែងក្លាយចំនួន ៧៥នាក់ អត់ពាក់ខ្សែក្រវាត់ចំនួន ៤នាក់។
-ក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅគោលដៅដើមទីក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បានត្រួតពិនិត្យរថយន្តសរុបចំនួន ១៨.៤៨៥គ្រឿង ក្នុងនោះមានរថយន្តល្មើសចំនួន ១.០៦០គ្រឿង ស្មើនឹង ៦% រថយន្តត្រឹមត្រូវចំនួន ១៧.៤២៤គ្រឿង ស្មើនឹង ៩៤% ល្មើសលិខិតស្នាម ៧៣៣ករណី (បណ្ណបើកបរ ចៀក លិខិតអនុញ្ញាតអាជីវកម្ម) ល្មើសលក្ខណៈបច្ចេកទេសរថយន្ត ១.៣១០ករណី (កង់សឹក រនាំងខ្ទះ ប៊ូឡុងតា កេកង់ គន្លឹះកុងតឺន័រ ភ្លើងបំភ្លឺ) មានជាតិអាកុលលើសច្បាប់កំណត់ចំនួន ៣ករណី ឃាត់យានយន្តទុកចំនួន ១គ្រឿង.រថយន្តល្មើសត្រូវទទួលការពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ៤៤ ទទួលបានថវិកាពិន័យ
-សរុបចំនួន ៣៩០.១៥០.០០០រៀល (បីរយកៅសិបលានមួយរយហាសិបពាន់រៀលគត់)។
-បច្ចុប្បន្នភាពយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្តទូទាំងប្រទេសត្រឹមថ្ងៃទី៦ ខែមករា
ឆ្នាំ២០២០ សរុបចំនួន ៣.៦០៧កន្លែង មានច្បាប់អនុញ្ញាតចំនួន ២.៨៧៥កន្លែង និងអត់ច្បាប់អនុញ្ញាតចំនួន
៧៣២កន្លែង ក្នុងនោះយានដ្ឋានជួសជុលសរុបចំនួន ៣.៣៤៥កន្លែង មានច្បាប់អនុញ្ញាតចំនួន ២.៦៣១កន្លែង
និងអត់ច្បាប់អនុញ្ញាតចំនួន ៧១៤កន្លែង យានដ្ឋានកែច្នៃដំឡើងសរុបចំនួន ២៦២កន្លែង មានច្បាប់អនុញ្ញាត
ចំនួន ២៤៤កន្លែង អត់ច្បាប់អនុញ្ញាតចំនួន ១៨កន្លែង៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ