សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ត្រឡប់មកពីបំពេញ​ទស្សន​កិច្ចការងារ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គម​និយម​វៀតណាម
January 19, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ត្រឡប់មកពីបំពេញ​ទស្សន​កិច្ចការងារ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គម​និយម​វៀតណាម។

      នាឱកាសបំពេញទស្សនកិច្ចអស់រយៈពេល៣ថ្ងៃនោះ សម្តេចក្រឡាហោម ស ខេង ក៏បានចុះហត្ថលេខារួមគ្នាលើឯកសារផែនការសហប្រតិបត្តិការឆ្នាំ២០២០ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានខ្លឹមសារផ្ដោតសំខាន់ទៅលើការលើកកម្ពស់តួនាទី និងភារកិច្ចកងកម្លាំងនគរបាល ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។

      ពិធីចុះហត្ថលេខានេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួង បើកកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួង​នគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយសមភាគីវៀតណាម ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម។

      ជាងនេះទៀតក្នុងដំណើរបំពេញទស្សនកិច្ចនេះផងដែរ សម្តេចក្រឡាហោម ស ខេង ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានទទួលកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីគណៈប្រតិភូភាគីវៀតណាម និងបានជួបប្រជុំពិភាក្សាការពាក់ព័ន្ធផ្សេងៗ ហើយក៏ទទួលបាននូវលទ្ធផលនៃកិច្ចសហការព្រមព្រៀងលើផ្នែកពាក់ព័ន្ធនានាជាច្រើនទៀតផងដែរ។ លើសពីនេះទៀត រដ្ឋាភិបាល និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានបំពាក់គ្រឿងឥស្សរិយយសមិត្តភាព​ ជូនក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃបណ្តាអង្គភាពពាក់ព័ន្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងទាំងពីរ ក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខជូនជាតិមាតុភូមិ និងប្រជាជនផងដែរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មាវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ