សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលសកម្មភាពការងារទប់ស្កាត់ បង្រ្កាបអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០១៧
July 11, 2017    អ្នកទស្សនា :

ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំកិច្ចប្រជុំស្តីពី” របាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារបង្ការ-ទប់ស្កាត់ និងបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០១៧” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
យោងតាមរបាយការណ៍ក្នុងឆមាសទី១ ឆ្នាំ២០១៧ ស្ថានភាពបទល្មើសជួញដូរមនុស្ស ត្រូវបានរកឃើញ និងបង្រ្កាបជាបន្តបន្ទាប់ ដូចជា បទល្មើសជួញដូរសរីរាង្គ ការពពោះជំនួសដើម្បីនាំទារកចេញទៅក្រៅប្រទេស ដែលជាសញ្ញាណថ្មីនៃបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន។ ដូច្នេះហើយបានជារដ្ឋាភិបាលយកចិត្តទុកដាក់ ដោះស្រាយ និងទប់ស្កាត់ជាបន្ទាន់ មិនតែប៉ុណ្ណោះបានចាប់ផ្តើមបង្កើតច្បាប់ដើម្បីគ្រប់គ្រងសកម្មភាពពពោះជំនួសឱ្យបានឆាប់។ ដោយឡែកចំណាក់ស្រុកឆ្លងដែនក៏មានស្ថានភាពមិនប្រក្រតីដែរ ដោយមានប្រជាពលរដ្ឋសម្រុកចេញទៅធ្វើការនៅក្រៅប្រទេសច្រើន ដូចជាប្រទេសថៃ មានចំនួនជាងមួយលាននាក់(៧០%ទៅដោយខុសច្បាប់)។ ថ្មីៗនេះរាជរដ្ឋាភិបាលថៃបានចេញគោលការណ៍ច្បាប់រឹតបន្តឹងចំពោះពល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ