នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ ផ្លូវគោកឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អនុគណៈកម្មការទី២ នៃគ.ស.ច.គ
January 16, 2020    អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គ ស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក (គ.ស.ច.គ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នា២០២០ របស់អនុគណៈកម្មការទី២ នៃ គ.ស.ច.គ នៅអគ្គស្នងការដ្ឋាននគរបាល ជាតិ។ តំណាងពីបណ្តាក្រសួងនិងស្ថាប័ននានាដែលជាប់ពាក់ព័ន្ធ បានអញ្ជើញចូលរួមផ្តល់យោបល់ ផ្សេងៗជា ច្រើនក្នុងកិច្ចប្រជុំបូកសារុបនៅថ្ងៃព្រហស្បតិ៍នេះ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអនុគណៈកម្មការទី២ នៃ គ.ស.ច.គ បានប្រាប់ឲ្យដឹងក្រោយកិច្ចប្រជុំថា សម្រាប់ឆ្នាំ២០១៩កន្លងទៅនេះសកម្មភាពចរាចរណ៍ មាន ភាព មមាញឹកខ្លាំង ដែលកំណើនយាន្តយន្តមានការកើនដល់៣៧% ដែលក្នុងនោះការអភិវឌ្ឍន៍ប្រទេស និងសេដ្ឋកិច្ច មានការរីកចំរើន ហេតុដូច្នេះទើបធ្វើអោយមានការកើនឡើងអត្រាគ្រោះថ្នាក់ចរាចរណ៍២៦% និងចំនួនអ្នកស្លាប់ មានការកើនឡើងចំនួ២២០នាក់ ស្មើនិង១២% និងចំនួនអ្នករបួសកើនឡើង២៩% បើប្រៀបធៀបជាមួយ ឆ្នាំ ២០១៨។ យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៩បានធ្វើឲ្យមនុស្សស្លាប់ចំនួន១៩៨១នាក់កើន លើសពីឆ្នាំ២០១៨ចំនួន២២០នាក់, ចំណែកអ្នករងរបួសមានចំនួន៦១៤១នាក់ កើនជាងឆ្នាំ២០១៨ ចំនួន ១៣៧១នាក់។

      ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កត្តាដែលនាំអោយមានការ កើន ឡើងនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ទី១. គឺអាស្រ័យដោយកំណើនយានយន្ត ទី២កត្តាមនុស្សនិងស្មារតីគោរព ច្បាប់នៅមានកម្រិត។ កតា្តសត្យានុម័តដោយសារកំណើនយានយន្តមានល្បឿនលឿន ជាងការកសាងហេដ្ឋារច នាសម្ព័ន្ធផ្លូវថ្នល់, ផ្លូវថ្នល់អភិវឌ្ឍន៍មិនទាន់មានតុល្យភាពជាមួយនិងកំណើន ហើយការគ្រប់គ្រង់ផ្លូវថ្នល់ ចិញ្ចើម ផ្លូវ និងទ្រូងផ្លូវ ដែលមិនទាន់បានល្អម៉ត់ចត់នៅឡើយ និងធ្វើឲ្យផ្លូវចង្អៀតពិបាកចរាចរ។

      ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្នុងឳកាសនោះ បានមានប្រសាសន៍លើកឡើង នូវ បញ្ហាប្រឈមមួយចំនួននិងវិធានការដោះស្រាយដើម្បីដាក់ជូនទៅគណ:កម្មការសុវត្តិភាពចរាចរណ៍ផ្លូវគោក ពិនិត្យសម្រេចដាក់ចូលក្នុងទិសដៅឆ្នាំ២០២០ ជាពិសេសជំរុញវិធានការតាមដានស្វែងរកជនបង្កគ្រោះថ្នាក់ចរា ចរណ៍ដែលរត់គេចខ្លួន៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ