អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាស្តីពីលទ្ធផលនៃការអង្កេតស្រាវជ្រាវពាក់ព័ន្ធបញ្ហាដីធ្លី
January 16, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាស្តីពី លទ្ធផល នៃការអង្កេតស្រាវជ្រាវករណីលិខិតលេខ ៤៥៦/១៩ល.ស ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត១ គោរពជូន សម្តេចក្រឡាហោម សុំគោលការណ៍ចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកញុះញង់ពាក់ព័ន្ធបញ្ហាដីធ្លី ក្នុងគោលបំណងរក្សាសន្តិសុខ និងស្ថិរភាពរបស់ខេត្ត ដោយកន្លងមក រដ្ឋបាលខេត្តធ្វើការសម្របសម្រួលជាមួយអ្នកញុះញង់ ឱ្យបញ្ឈប់ការដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មទាមទារដីធ្លីតទៅទៀត តែពួកគាត់នៅតែបន្តធ្វើទៀត។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ