ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អបអរសារទរការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក
July 10, 2017    អ្នកទស្សនា :

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១០:០០នាទីព្រឹក នៅទីស្តីការ ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងមន្រ្តីរាជការ ទាំងមន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ចូលរួមអបអរសារទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តថ្មីមួយទៀត របស់ប្រទេសកម្ពុជា ក្នុងការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយគណៈកម្មការ បេតិកភណ្ឌពិភពលោក នៃអង្គការដើម្បីវប្បធម៌ វិទ្យាសាស្រ្ត និងអប់រំរបស់ អង្គការសហប្រជាជាតិ (យូនីស្កូ UNESCO) កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។ក្នុងឱកាសនេះដែរ បន្ទាប់ពីបាន អានខ្លឹមសារទាំងស្រុងនូវសារជូនចំពោះជនរួមជាតិខ្មែរ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តមអគ្គលេខាធិការ បានឲ្យក្រុមការងារ ទូងស្គរបន្លឺ សំលេងឡើងដើម្បីចូលរួមអបអរសាទរប្រកបដោយមោទនភាព ចំពោះព្រឹត្តការណ៍ ជាប្រវត្តិសាស្ត្រនេះ។ ឯកឧត្តមក៏បាន បញ្ជាក់ផងដែរថា សមិទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងដែលមិនអាចកាត់ថ្លៃបានរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ