អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ រៀបចំកិច្ចពិភាក្សាអំពីកិច្ចការត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០
December 31, 2019    អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩ អគ្គាធិការដ្ឋាន បានរៀបចំកិច្ចពិភាក្សាអំពីកិច្ចការត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០របស់អគ្គាធិការដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន។

      ដើម្បីធានាបានដំណើរការសន្និបាតនេះប្រព្រឹត្តទៅដោយរលូន អគ្គាធិការដ្ឋានបានសម្រេចបង្កើតគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន ដោយក្នុងនោះ ក៏បានបង្កើតនូវអនុគណៈកម្មការចំនួន២ ជាជំនួយការមានដូចខាងក្រោម÷
១). អនុគណៈកម្មការរៀបចំឯកសារ
២). អនុគណៈកម្មការពិធីការ និងផ្គត់ផ្គង់

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ