ឯកឧត្តម អ៉ីវ លាង ប្រជុំបូកសរុបសកម្មភាព​ការងារប្រចាំឆ្នាំ២០១៩ និងទិសដៅសកម្មភាពអនុវត្ត​បន្តសម្រាប់ឆ្នាំ២០២០របស់ក្រុមការងារថ្នាក់ជាតិចុះជួយ​ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង
December 27, 2019    អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៉ីវ លាង អនុប្រធានក្រុមការងារថ្នាក់​ជាតិចុះជួយ​ស្រុកបាភ្នំ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំបឹងព្រះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រ​ជុំបូកសរុបសកម្មភាព​ការងារប្រចាំឆ្នាំ២០១៩ និងទិសដៅសកម្មភាពអនុវត្ត​បន្តសម្រាប់ឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិចុះជួយ​ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបប្រចាំឆ្នាំរបស់ឃុំរួចមក ឯកឧត្តមបានវាយតម្លៃខ្ពស់ពី​សកម្មភាព​ការ​ងារ​សម្រាប់ឆ្នាំ២០១៩ ដែលទទួលបានលទ្ធផលគួរជាទីមោនៈ ទាំងនេះកើតចេញពីការខិត​ខំ​ប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ជាពិសេសក្រុមការងារនៅមូលដ្ឋានដែលនៅ​កៀកផ្ទាល់​ជាមួយ​បងប្អូនប្រជាពលរដ្ឋ ដោយចំណាយពេលវេលា កំលាំងកាយចិត្ត និងថវិកាដើម្បីបំពេញនូវ​សំណូម​ពរ ដោះស្រាយបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋកន្លងមក ដែលបានរំលេចក្នុងរបាយ​ការណ៍នេះស្រាប់ ។

ទន្ទឹមពេលនោះ ឯកឧត្តម បានស្នើក្រុមការងារទាំងអស់​បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញ​សកម្មភាព​​ការងារសម្រាប់ឆ្នាំ២០២០ ឱ្យកាន់តែល្អប្រសើរថែមទៀត បន្ទាប់មក ឯកឧត្តម បានផ្តល់​អនុសាសន៍មួយចំនួនសំរាប់ទិស​ដៅបន្តសម្រាប់ឆ្នាំ២០២០ ផងដែរ។

នាឱកាសនោះមានការអញ្ជើញចូលរួមពី ក្រុមការងារថា្នក់​ជាតិចុះជួយឃុំ ក្រុមប្រឹក្សាឃុំ និងអ្នកពាក់ព័ន្ធ សរុបប្រមាណ៥៥នាក់។

ប្រភព៖ អគ្កាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ