សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលណូវែលហ្សេឡង់ ឆ្នាំ២០២០ចំនួន១៦រូប ចូលជួបសម្តែងការគួរសម
December 25, 2019    អ្នកទស្សនា :

     

នារសៀលថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ​ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល​ណូវែលហ្សេឡង់ ឆ្នាំ២០២០ ចំនួន១៦រូប ចូលជួបសម្តែងការគួរសម នាទីស្តីការ​ក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះ សម្តេចក្រឡាហោម បានមានប្រសាសន៍ចូលរួមត្រេកអរជា​មួយក្មួយៗនិស្សិតទាំងអស់ និងបានរំលឹកដល់អោយខិតខំប្រឹងប្រែង​សិក្សារៀនសូត្រ​ក្នុងរយៈពេលដល់មានតំលៃនេះ។ សម្តេចក្រឡាហោម ក៏បានរំលឹកផងដែរថា ចាប់តាំងពីឆ្នាំ១៩៧៩កន្លងមក ប្រទេសកម្ពុជាបានបញ្ជូននិស្សិតទៅសិក្សានៅប្រទេស​មួយចំនួន ដែលជាប្រទេសចូលរួមជួយគាំទ្រលើវិស័យអប់រំដល់ប្រទេសកម្ពុជា ហើយភាគច្រើនទទួលបានជោគជ័យ និងចូលបម្រើការងារតាម​ជំនាញរៀងៗខ្លួន​រហូតមកដល់បច្ចុប្បន្ន។

ជាងនេះទៀត សម្តេចក្រឡាហោម បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល​កំពុង​យក​​ចិត្តទុក​ដាក់​លើកទឹកចិត្ត និងជម្រុញឱ្យមានការបន្តការសិក្សា​របស់និស្សិតកម្ពុជា​នៅបណ្តាប្រទេសនានា ដើម្បីដក​ស្រង់បទ​ពិសោធន៍​នានាពី​ប្រទេសទាំងនោះ​យកមកចូលរួមអភិវឌ្ឍន៍ប្រទេសវិញ។ សម្តេចក្រឡាហោម បានផ្តល់ការណែនាំ​ដល់​ក្រុមនិស្សិតទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ និងនាំយក​ចំណេះដឹង​ថ្មីៗបន្ថែមទៀត សម្រាប់យកមកអភិវឌ្ឍប្រទេសជាតិ ក្រោយទទួលបាន​ជោគជ័យពី​ការ​សិក្សារបស់ខ្លួន និងដើម្បីបង្ហាញស្នាដៃរបស់ខ្លួនក្នុងសង្គមជាតិផងដែរ។ ហើយ សម្តេច ក៏បានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យល្អប្រសើរ ក្នុងការរស់នៅ និងការសិក្សារៀនសូត្រនៅប្រទេសវែលហ្សេឡង់ ហើយក្នុងឱកាសនោះ សម្តេចក៏​បានផ្តល់នូវថវិកាឧបត្ថម្ភដល់ក្រុមនិស្សិតជ័យលាភីទាំងអស់នូវទឹកប្រាក់ចំនួន ៤.៨០០ដុល្លារផងដែរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ