ពិធីប្រជុំបូកសរុបលទ្ធផលការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
June 30, 2017    អ្នកទស្សនា :

នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧
នៅសាលប្រជុំអាគារអេស ទីស្តីការក្រសួងមហាផ្ទៃ បានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំបូកសរុបនេះដែរ រៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងរាយការណ៍អំពីស្ថានភាពចរាចរណ៍នៅក្នុងប្រទេសកម្ពុជា និងលទ្ធផលដែលទទួលបាន ក្នុងរយៈពេល ០១ឆមាស ក្នុងឆ្នាំ២០១៧ និងលេីកទិសដៅបន្ត ដើម្បីជម្រុញឱ្យការអនុវត្តបានសម្រេចតាមទិសដៅដែលបានកំណត់ទុកមួយចំនួនដូចខាងក្រោម
-បន្តជំរុញការផ្សព្វផ្សាយអប់រំស្តីអំពីច្បាប់ចរាចរណ៍ផ្លូវគោក
-ជំរុញការបំពាក់ស្លាកសញ្ញាចរាចរណ៍ផ្សេងៗ
-បន្តការបំពាក់កាមេរ៉ាសុវត្ថិភាព និងឧបករណ៍ត្រួតពិនិត្យល្បឿន
-បន្តតាក់តែងប្រកាសរួមអន្តរក្រសួងស្តីពីការពិន័យអន្តរការណ៍ ជាដើម។
ចុងបញ្ចប់នៃកិច្ចប្រជុំ សម្តេចក្រឡាហោម  បាមានមតិណែនាំផ្តាំផ្ញើ ដោយជម្រុញឱ្យអាជ្ញាធរចាត់វិធានការច្បាប់យ៉ាងតឹងរឹងលើអ្នកបើកបរលេីសល្បឿនកំណត់ បេីកបរដោយជាតិស្រវឹង បេីកបរមិនគោរពច្បាប់ ការកែឆ្នៃរថយន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ