ព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញបើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ចំនួន២ករណី÷
- ករណីភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទី ភារកិច្ច របស់លោកនាយការិយាល័យ ១រូប តាមរយៈបណ្តឹងដែលទទួលបានពីអង្គភាពប្រឆាំងអំពើពុករលួយ
- ករណីការចុះផ្សាយរបស់សារព័ត៌មានថា មានការលក់ឆ្នោតវៀតណាមយ៉ាងអានាធិបតេយ្យតាមបណ្តាភូមិ ឃុំនានា ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយសមត្ថកិច្ចពុំបានចាប់ ឬបង្ក្រាបនោះទេ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ៕
ប្រភព៖ អគ្គាធិការដ្ឋាន