សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
June 28, 2017    អ្នកទស្សនា :


នៅរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងសាលប្រជុំសាលារាជធានីភ្នំពេញ។ ក្នុងពិធីប្រកាសតែងតាំង អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានីថ្មីនេះដែរ
សម្តេចក្រឡាហោម បានមានប្រសាសន៍សំណេះ សំណាល និងលេីកទឹកចិត្តខ្ពស់ ដល់ឯកឧត្តម ឃួង ស្រេង ដែលបានទទួលតំណែង ជាអភិបាលរាជធានីភ្នំពេញ បន្តពីឯកឧត្តម ប៉ា សុជាតិវង្ស ដែលត្រូវបានចូលនិវត្តន៍ ។បន្ទាប់មកសម្តេចក្រឡាហោម បានផ្តាំផ្ញើដល់អភិបាលរង ក្រុមប្រឹក្សារាជធានី កងកម្លាំងប្រដាប់អាវុធ កងសន្តិសុខក្រុង ជួយគាំទ្រ និងចូលរួមសហការជាមួយ ឯកឧត្តមឃួង ស្រេង រាល់កិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងការកែសោភ័ណភាពទីក្រុងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាដើម ដើម្បីជាទីទុកចិត្តដល់ប្រជាពលរដ្ឋក្នុងក្រុងទាំមូល ជាពិសេសបន្តការងារអភិវឌ្ឍនក្រុង និងសង្គមជាតិឱ្យកាន់តែរីកចម្រើនតទៅមុខទៀត៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ