ឯកឧត្តម អ៉ីវ លាង ​អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញជួប​សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅស្រុកបាភ្នំ ខេត្តព្រៃវែង
December 13, 2019    អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៉ីវ លាង អនុប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាភ្នំ និងជា​អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញជួប​សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុង ភូមិឬស្សីជួរ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

      បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍សង្ខេបរួចមក ឯកឧត្តមបានថ្លែង​អំណរអរគុណចំពោះបងប្អូនដែលផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលដោយមិនគាំទ្រនយោបាយបោកប្រាស់របស់សម រង្ស៉ី ជាពិសេស​ថ្ងៃ៩ខែវិច្ឆិកា សូមបងប្អូនរួមគ្នារក្សាសន្តិភាពរបស់​យើងទាំង​អស់គ្នា ហើយបន្តខិតខំបង្កបង្កើនផល រកស៊ីរៀងខ្លួន សូមឈប់​ជឿនយោបាយប្រជាភិថុតរបស់ទណ្ឌិត សម រង្សីទៀត ដោយ​បន្តគាំ​ទ្រសម្តេចតេជោ គណបក្សប្រជាជនដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសបន្តទៅទៀត ។ ឯកឧត្តមបន្តទៀតថា ស្នើសុំបងប្អូនមេត្តាកុំខឹងអាជ្ញាធរ ព្រោះការអភិវឌ្ឍន៍​ប្រព្រឹត្តទៅ​ជាជំហានៗ ដោយកញ្ចប់ថវិកាមានកំណត់ សូមចូលរួមអភិវឌ្ឍ​ទាំងអស់គ្នា ដោយឡែកចំពោះបញ្ហាសង្គមកិច្ចនៅតែបន្ត។

      នាឱកាសនោះ បងប្អូនបានលើកឡើងនូវបញ្ហាប្រឈម ក្តីកង្វល់ សំណូមពរមានបញ្ហាជួសជុលផ្លូវបំពេញក្រហុក ខ្សាច់ចាក់ផ្លូវ បញ្ហាគីឡូភ្លើងឡើង ហើយឯកឧត្តមបានទទួលយក និងដោះ​ស្រាយសំណូមពរទាំងអស់ផងដែរ។ វេទិកានេះមានការអញ្ជើញចូលរួមពី ក្រុមការងារចុះជួយភូមិ អភិបាលរងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌល សុខភាព មេភូមិ និងអាជ្ញាធរពាក់ព័ន្ធ។

      សូមជម្រាបថា គោលបំណងក្នុងការរៀបចំវេទិការសាធារណៈនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមការងារថ្នាក់ជាតិ ជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីស្តាប់ក្តីកង្វល់ ទទួលសំណូមពរនានា និងជាឱកាសសម្រាប់បងប្អូនប្រជា​ពលរដ្ឋបញ្ចេញមតិរបស់ខ្លួនដោយសេរី ព្រមទាំងអាចលើកឡើង​នូវបញ្ហាប្រឈមទាក់ទងនឹងស្ថានភាពជីវភាពរស់នៅ សន្តិសុខ សុវត្ថិភាព ដែលកំពុងកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមគ្នារកដំណោះស្រាយ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ