អគ្គនាយកដ្ឋានពន្ធនាគា ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០១៩-២០២៣)
December 13, 2019    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធនាគា ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០១៩-២០២៣) ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ដោយមានការចូលរួមពី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានបណ្ឌលអប់រំកែប្រែពន្ធនាគារ រាជធានី-ខេត្ត ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ។

      ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ គីមសេង បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់អង្គភាពនានាក្រោមចំណុះអគ្គនាយកដ្ឋានពន្ធនាគារទាំងអស់ ដែលបានចូលរួមថែរក្សាការពារនូវស្ថិរភាព សន្តិភាពសង្គម បានយ៉ាងល្អប្រសើរក្នុងពេលកន្លងមក។ ឯកឧត្តម បានបន្តថា ផែនការសកម្មភាពយុទ្ធសាស្រ្ត ៥ឆ្នាំ (២០១៩-២០២៣)នេះ គឺបានកសាងចេញពីការកំណត់នូវផែនការសម្មភាពយ៉ាងលំអិត ដែលបានប្រមូលចងក្រងឯកសារពាក់ព័ន្ធ និងធាតុចូលនានា ដើម្បីបង្រួមធ្វើជាការសិក្សាស្រាវជ្រាវ ដកចេញយកនូវចំនុចសំខាន់ៗនានា ដើម្បីកសាងផែនការសកម្មភាពនេះ។ ទន្ទឹមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានណែនាំ និងជម្រុញឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ បន្តធ្វើសកម្មភាពរបស់ខ្លួនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យសម្រេចបាននូវការអនុវត្តផែនការសកម្មភាពយុទ្ធសាស្រ្ត ៥ឆ្នាំ (២០១៩-២០២៣)នេះប្រកបដោយជោគជ័យ។

      ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សន កែវ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក៏បានធ្វើបទបង្ហាញអំពីដំណើរការនៃការចងក្រងកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០១៩-២០២៣)។ ឯកឧត្តម បានមានប្រសាសន៍ថា ក្រុមការងារបានរៀបចំផែនការសកម្មភាពរួមរបស់អគ្គនាយកដ្ឋានពន្ធនាគារនេះ គឺបានធ្វើការប្រជុំជាច្រើនលើកច្រើនសារ ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា និងសម្រេចបានខ្លឹមសារផែនការសកម្មភាពរយៈពេល ៥ឆ្នាំ(២០១៩-២០២៣) ដែលឈានដល់ការកំណត់បានទិសដៅយុទ្ធសាស្រ្តចំនួន ៥រួមមាន៖ ១.គ្រប់គ្រងពន្ធនាគារតាមបទដ្ឋានដែលបានធានាឱ្យមានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌។, ២.អភិវឌ្ឍជំនាញវិជ្ជាជីវៈសេវាអបរំកែប្រែ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជាវៈ និងសមាហរណកម្ម។, ៣. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ។, ៤.ជំរុញអនុវត្តក្របខ័ណ្ឌគោលនយោបាយកំណែទម្រង់ពន្ធនាគារ។, ៥.ពង្រឹងការងារដឹកនាំគ្រប់គ្រង អភិវឌ្ឍធនធានមនុស្ស របៀបរបបការងារ និងលើកកម្ពស់ប្រសិទ្ធផលការងារ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ