សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០១៩ លើកទី១៣
December 12, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០១៩ លើកទី១៣ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ព្រះជាគណៈ ព្រះថិរានុត្ថេរៈ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងស្ថានបេសកកម្មប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័ននានា ក្រុមប្រឹក្សា អភិបាល រាជធានី-ខេត្ត អគ្គស្នងការ មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការដៃគូអភិវឌ្ឍន៍ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងតំណាងស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើន។

      ទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០១៩ លើកទី១៣នេះ ត្រូវបានរៀបចំប្រារព្ធធ្វើឡើងនៅមជ្ឍមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ “បង្ហាញពីឆន្ទះដ៏មុះមុតរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូបក្នុងការរួមគ្នាសហការគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស” ។ ដើម្បីជម្រុញកិច្ចសហការនានាលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត និងពង្រឹងការអនុវត្តសកម្មភាពនានារបស់អង្គភាពពាក់ព័ន្ធ តាមយុទ្ធសាស្ត្រដែលមានចែងក្នុងផែនការជាតិ ឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ