អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពី លទ្ធផលនៃការចុះអង្កេតស្រាវជ្រាវករណីសំណើសុំរបស់ប្រជាពលរដ្ឋ១រូប
December 12, 2019    អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ករណីសំណើសុំរបស់ប្រជាពលរដ្ឋ១រូប សូមគោរពជូនសម្តេចក្រឡាហោម មេត្តារកយុត្តិធម៌ និងជួយអន្តរាគមន៍ ចាត់វិធានការតាមនីតិវិធីច្បាប់ ចំពោះអាជ្ញាធរខណ្ឌ និងសង្កាត់ ដោយត្រូវចោទថាបានឃុបឃិតគ្នាជាប្រព័ន្ធ រៀបចំលិខិតស្នាមប្រឌិតរឿងភូតកុហកដើម្បីធ្វើសកម្មភាពបំពានដោយខុសច្បាប់មកលើដីមួយកន្លែងជាកម្មសិទ្ធស្របច្បាប់របស់គាត់នៅភូមិសាស្រ្តរាជធានីភ្នំពេញ ថាមានសំណូមពររបស់ប្រជាពលរដ្ឋដោយមានផ្តិតស្នាមមេដៃសុំមកអាជ្ញាធរធ្វើការជួសជុលផ្លូវឡើងវិញដើម្បីពួកគេធ្វើដីស្រែប្រាំងដែលអះអាងថាជាផ្លូវចាស់យូរហើយ ដោយផ្លូវនេះបានជាន់ត្រូវនឹងព្រំដីរបស់គាត់ ហើយគាត់បានបដិសេធថា ព្រំដីរបស់គាត់មិនមែនជាផ្លូវសាធារណៈ និងនៅទីនោះក៏ពុំដែលមានផ្លូវសាធារណៈនោះដែរ។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់ អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ