អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសស្វែងរកចាប់ខ្លួនពិរុទ្ធជនចំនួន០៤រូប ដែលពាក់ព័ន្ធនឹងករណីបទឧក្រិដ្ឋ
December 09, 2019    អ្នកទស្សនា :

      នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងប្រកាសស្វែងរកចាប់ខ្លួនពិរុទ្ធជនចំនួន ០៤រូប ពាក់ព័ន្ធនឹងករណីបទឧក្រិដ្ឋរួមមាន បទល្មើសឃាតកម្ម បទល្មើសឃាតកម្មគិតទុកជាមុន និងបទរំលោភសេពសន្ថវៈ ហេតុដូចនេះសូមសាធារណៈជន និងប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានដែលបានឃើញ និងស្គាល់ពីភិនភាគរបស់ពិរុទ្ធជនទាំង០៤រូប សូមចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការឈានដល់ការចាប់ខ្លួនមុខសញ្ញាដែលកំពុងរត់គេចខ្លួននេះ។

      សូមបញ្ជាក់ថា ពិរុទ្ធជនទាំង ០៤រូបនេះ មានរាយនាមដូចខាងក្រោម៖

១.ឈ្មោះ ឡយ ឡី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិជាចធំ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធពីបទល្មើសឃាតកម្ម។

២.ឈ្មោះ ផាន ផានិត ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិជាចធំ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធពីបទល្មើសឃាតកម្ម។

៣.ឈ្មោះ សាយ សន ហៅសេះ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្ន ភូមិប៉ាណា ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ពាក់ព័ន្ធពីបទល្មើសឃាតកម្មគិតទុកជាមុន។

៤.ឈ្មោះ ផេន ស៊ាងឡែន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិព្រះអណ្តូង២ ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ពាក់ព័ន្ធពីបទរំលោភសេពសន្ថវៈ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ