គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បិទវគ្គបណ្តុះបណ្តាលស្តីពី "ក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ចមន្រ្តីនគរបាលយុត្តិធម៌"
December 05, 2019    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពី "ក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ចមន្រ្តីនគរបាលយុត្តិធម៌ វគ្គ២" ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ គ.ប.ផ.ក ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការ គ.ប.ផ.ក សាស្រ្តាចារ្យ និងសិក្ខាកាមជាច្រើនរូបផងដែរ។

      ក្នុងឱកាសនេះ ឯកឧត្តម មៀច សុផាន់ណា បានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គ្រូឧទ្ទេសនាម និងសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់បណ្តុះបណ្តាល និងសិក្សាចាប់តាំងពីដើមរហូតដល់ចប់កម្មវិធីដោយជោគជ័យ។

      ឯកឧត្តម ក៏បានផ្តាំផ្ញើ និងណែនាំដល់មន្រ្តីសិក្ខាកាមទាំងអស់ឲ្យយកចំណេះដឹងដែលបានពីការរៀនសូត្រនេះយកទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសម្រេចបានជោគជ័យ ហើយក្រោយកម្មវិធីបិទវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម មៀស សុផាន់ណា ក៏បានអញ្ជើញជាអធិបតីជូនកាដូរអនុស្សាវរីយ៍ដល់គ្រូឧទ្ទេសនាម និងចែកវិញ្ញាប័នបត្របញ្ជាក់ការសិក្សាជូនដល់ថ្នាក់ដឹកនាំ និងមន្រីនគរបាលជាតិជាសិក្ខាកាមទាំងអស់ផងដែរ។

      សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ គីនៅថ្ងៃទី០៤ និងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីផ្ដល់ចំណេះដឹងបន្ថែមដល់មន្រ្តីអនុវត្តច្បាប់នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក)អំពីនីតិវិធីអនុវត្តច្បាប់ផ្សេងៗ ក្នុងគោលបំណង ដើម្បីពង្រឹងមន្រ្តីអនុវត្តច្បាប់ឲ្យកាន់តែមានសមត្ថភាព ពេលចុះប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ និងហានិភ័យរបស់សមត្ថកិច្ចជំនាញ ពេលដែលចុះបង្រ្កាបទីតាំងផលិតផលក្លែងក្លាយ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ