សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលា​ជាតិស្តីពីការរៀបចំផែនការ​សកម្មភាព និងថវិកា ឆ្នាំ២០២០ របស់ (គ.ជ.អ.ប)
December 05, 2019    អ្នកទស្សនា :

នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខា​សាលា​ជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០ របស់លេខាធិការដ្ឋាន​នៃគណៈ​កម្មាធិការជាតិសម្រាប់ការអភវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅទីស្តីការ​ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងក្រសួង ស្ថាប័ននានា តំណាងគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប អភិបាល​រាជធានី-ខេត្ត អង្គការដៃគូនានា និងអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើន។

សិក្ខាសាលាស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ របស់គ.ជ.អ.ប នេះក៏បានផ្តល់​ឱកាសឱ្យមានការពិភាក្សា ពិគ្រោះយោបល់គ្នាដើម្បីស្វែងដំណោះស្រាយ និងការឯកភាព​គ្នាលើ​សេចក្តីព្រាងនេះ ដើម្បីឱ្យស្របតាមកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាកម្មវិធីកំណែ​ទម្រង់​មួយ ក្នុងចំណោមកម្មវិធីកំណែ ទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលដែលបាន​ចាប់ផ្តើមអនុវត្តតាំង​ពីឆ្នាំ២០០០ ដែលបានចូលរួមចំណែកជាមួយកម្មវិធីកំណែ​ទម្រង់ផ្សេងៗទៀតដើម្បីអនុវត្តឲ្យបាន​សម្រេចនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ជាពិសេសការធ្វើ​ទំនើបកម្មប្រព័ន្ធអភិបាលកិច្ច ដើម្បីសម្រេចឲ្យបាននូវគោលដៅយុទ្ធសាស្រ្តសម្រាប់កំណើនការងារ សមធម៌ និងប្រសិទ្ធភាព៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ