អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រជុំពិភាក្សារបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែវិច្ឆិកា និងទិសដៅសកម្មភាពអនុវត្តសម្រាប់ខែធ្នូ ឆ្នាំ២០១៩
December 05, 2019    អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៩ អគ្គាធិការដ្ឋាន មានរៀបចំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែវិច្ឆិកា និងទិសដៅសកម្មភាពអនុវត្តសម្រាប់ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន។

ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តម បានណែនាំបន្ថែមដល់មន្ត្រីត្រូវចេះសហការគ្នា  រក្សាសាមគ្គីភាព គោរពតួនាទីតាមឋានានុក្រម ជាពិសេសកុំភ្លេចតួនាទីរបស់ខ្លួនជាមន្ត្រីអធិការកិច្ច ត្រូវប្រកាន់ខ្ជាប់​នូវក្រម​សីលធម៌ វិជ្ជាជីវៈ ហើយអនុវត្តការងារឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្ត ដោយមិនលំអៀង ឬឆ្លៀតឱកាសយកតួនាទីរបស់ខ្លួនជាមន្ត្រីអធិការកិច្ចដើម្បីសងសឹក ឬបម្រើប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី  ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យទាំងអស់៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ