សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម
June 27, 2017    អ្នកទស្សនា :

នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ជាផ្លូវការ។ ក្នុងពិធីប្រកាសតែងតាំង អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាមថ្មីនេះដែរ សម្តេចក្រឡាហោម បានមានប្រសាសន៏សំណេះសំណាល ព្រមទាំងការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំដែលទទួលបានតំណែងថ្មី ត្រូវផ្តល់នូវសច្ចៈភាព សុខសន្តិភាព និងសុវត្តិភាពដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្រុក ក៏ដូចជាខេត្ត ដើម្បីបន្តទទួលបាននូវជំនឿទុកចិត្ត និងបញ្ជាសឱ្យបាននូវការបង្កឱ្យមានភាពថ្នាំងថ្នាក់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបង្កេីនប្រតិបត្តិការលុបបំបាត់ឱ្យបាននូវបញ្ហាគ្រឿងញៀនទូទាំងខេត្ត៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ