អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពី លទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ករណីពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ០១
December 04, 2019    អ្នកទស្សនា :

នារសៀលថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញបើក​កិច្ចប្រជុំ​ពិភាក្សារបាយការណ៍ស្តីពី លទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ករណីពាក្យបណ្តឹងរបស់​ប្រជាពល​រដ្ឋ១រូប សូមគោរពជូនសម្តេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ ដោយចោទប្រកាន់លើ លោកអធិការរងស្រុក១រូប ពីបទឃាត់ខ្លួនកូនប្រសាររបស់គាត់ដោយខុសច្បាប់ ចំពេលសាមីខ្លួន​ចូលរោងការបណ្តាលឱ្យកម្មវិធីប្រព្រឹត្តទៅដោយគ្មានកូនកំលោះ ធ្វើឱ្យក្រុមគ្រួសាររបស់​គាត់ទទួលរង​នូវក្តីអាម៉ាស់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ