គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី "ក្រមនីតិវិធីព្រហ្មទណ្ឌ និង​តួនាទី ភារកិច្ចមន្រ្តីនគរបាលយុត្តិធម៌"
December 04, 2019    អ្នកទស្សនា :

នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ បានបើកវគ្គបណ្តុះបណ្តាលស្តីពី "ក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ច​មន្រ្តីនគរបាលយុត្តិធម៌ វគ្គ២" ដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សរ សិទ្ធ តំណាងឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ គ.ប.ផ.ក ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការ គ.ប.ផ.ក សាស្រ្តាចារ្យ និងសិក្ខា​កាម​ជាច្រើនរូបផងដែរ។

វគ្គបណ្ដុះបណ្ដាលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ចំណេះដឹងបន្ថែមដល់​មន្រ្តីអនុវត្តច្បាប់​នៃគណៈកម្មាធិការ (គ.ប.ផ.ក) អំពីនីតិវិធីអនុវត្តច្បាប់ផ្សេងៗ ដែលមានចែងក្នុងក្រមនីតិវីធី​ព្រហ្មទណ្ឌ និងតួនាទី ភារកិច្ច មន្រ្តីនគរបាលយុត្តិធម៌ និងដើម្បីពង្រឹងដល់មន្រ្តីអនុវត្តច្បាប់ឲ្យកាន់​តែ​មានសមត្ថភាព ពេលចុះបង្រ្កាបផលិតផលក្លែងក្លាយ និងហានិភ័យរបស់សមត្ថកិច្ចជំនាញ ពេល​ដែលចុះបង្រ្កាបទីតាំងផលិតផលក្លែងក្លាយ ដែលបានផ្តោតលើនីតិវិធី​សំខាន់ៗចំនួន​០៣​រួម​មាន៖
១.នីតិវិធី នៃការប្រមូលសំណាក និងភស្តុតាង ដើម្បីដាក់បន្ទុក និងដាក់ជូនតុលាការ
២.បទពិសោធន៍នីតិវិធីព្រហ្មទណ្ឌ និងភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌
៣.បញ្ហាប្រឈម វិធីការពារ និងដំណោះស្រាយ ដែលអាចកើតមានឡើងអំឡុងពេល។

សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ មានវាគ្មិន គឺលោកឧត្តមសេនីយ៍ត្រី អៀង ណាវី គ្រូនគរបាលជាតិ នៃសាលាបណ្ឌិត្យសភានគរបាលកម្ពុជា លោកឧត្តមសេនីយ៍ទោ ប៉ាល់ សុធី អនុប្រធាននាយក​ដ្ឋានព្រហ្មទណ្ឌ និងឯកឧត្តម ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអម​សាលា​ឧទ្ធរណ៍ ដែលនឹងធ្វើជាគ្រូឧទ្ទេសក្នុងការណែនាំ និងបង្ហាត់បង្រៀនដល់សិក្ខាកាម៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ